មូលហេតុដែលនាំឲ្យមានការបំលាស់នៅគឺ ដោយសារការប្តូរកន្លែងធ្វើការ ការស្វែងរកការងារធ្វើ ការសិក្សា រៀបអាពាហ៍ពិពាហ៍ គ្រួុសារផ្លាស់ទីលំនៅ មាតុភូមិនិវត្តន៍ គ្រោះធម្មជាតិ អសន្តិសុខ ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន ។
vrean.com Latest Questions
បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៍ ។
ចលនាបំលាស់លំនៅផ្ទុយគ្នារវាងឆ្នាំ១៩៧០និងឆ្នាំ ១៩៧៥មានចរន្តពីរផ្ទុយស្រឡះ នៃចលនាបំលាស់លំនៅរបស់ប្រជាជន ។ ក្នុងនោះនៅដើមអំឡុងឆ្នាំ ១៩៧០ ចលនាបំលាស់លំនៅមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងប្រជាជនរស់នៅជនបទ ដែលមកជ្រកកោន និងរកការងារធ្វើនៅក្នុងទីក្រុង ។ ប៉ុន្តែនៅឆ្នាំ១៩៧៥ជាចលនាជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីរួមខេត្ត និងទីក្រុង ឲ្យទៅរស់នៅតាមជនបទវិញ ។
បានជាប្រើប្រាស់កុមារឲ្យធ្វើការងារ ព្រោះ៖ • កុមារជាមនុស្សទន់ខ្សោយគ្មានកម្លាំងតវ៉ា ឬប្រកែកបាន • កុមារមានចំណេះដឹងទាបងាយស្រួលក្នុងការបោកបញ្ជោត • ខ្វះកម្លាំងពលកម្ម និងភាពក្រីក្រ ឳពុកម្តាយគាបសង្កត់ • បរិស្ថានជុំវិញ ។
ប្រភេទមនស្សដែលចាត់ទុកថាជាក្រុមទន់ខ្សោយគឺស្រ្តីមេម៉ាយនិងជនពិការ ព្រោះ ៖ • ពួកគាត់មានលទ្ធភាពតិចតួចក្នុងការចូលរួមក្នុងវិស័យកសិកម្ម ឩស្សាហកម្ម និងសេវាកម្ម • មានកម្លាំងទន់ខ្សោយ និងសមត្ថភាពរបស់ពួកគាត់មានកម្រិតក្នុងការធ្វើការងារ • កាយសម្បទាមិនបានបំពេញនូវតម្រូវការការងារ
បានជានៅវ័យចាស់ប្រជាជនភេទស្រីនៅកម្ពុជាមានកាន់តែច្រើន ដោយសារមនុស្សប្រុសក្នុងក្រុមមនុស្សអាយុនេះបានស្លាប់ច្រើនជាងមនុស្សស្រីនៅសម័យខ្មែរក្រហម ។
គេចែកប្រទេសកម្ពុជាជាតំបន់ធំៗចំនួនបួនគឺ តំបន់វាលរាប តំបន់ទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាប និងតំបន់ភ្នំ ។
របាយការប្រជាជនតាមតំបន់ធំៗទាំងបួនមានដូចជា៖ • តំបន់វាលរាបៈ មានរាធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងខេត្តតាកែវប្រមូលផ្តុំប្រជាជនចំនួន6547953នាក់ស្មើនឹង48.88%។ • តំបន់ទន្លេសាបៈ មានខេត្តសៀមរាប បាត់ដំបូង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិនប្រមូលផ្តុំប្រជាជនចំនួន4356705នាក់ស្មើនឹង32.52%។ • តំបន់ឆ្នេរសមុទ្រៈ មានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកងុប្រមូលផ្តុំប្រជាជនចំនួន960480នាក់ស្មើនឹង7.17%។ • តំបន់ខ្ពង់រាបនិងតំបន់ភ្នំៈ មានខេត្តកំពង់ស្ពឺ ស្ទឹងតែ្រង រតនៈគិរី ...
កង្វះអាហាររូបត្ថម្ភបណ្តាលមកពីកង្វះចំណីអាហារតែមួុយមុខនោះទេតែវាអាចបណ្តាលមកពីការថែទាំពីឪពុកម្តាយខ្វះសេវាថែទាំសុខភាព ខ្វះអនាម័យ គ្មានបរិស្ថានស្អាតនៅជុំវិញការរស់នៅ ។
ការបំបៅដោះកូនដោយទឹកដោះម្តាយមានផលប្រយោជន៍សំខាន់ណាស់ចំពោះទារកដូចជា ផ្តល់ភាពស៉ាដល់ទារក ជួយសម្អាតអាចម៍ព្រៃ (លាមកខ្មៅដំបូង)ផ្តល់មីក្រូសារជាតិសំខាន់ៗមានជីវជាតិអា ជាតិដែក។ ជួយទប់ស្កាត់កុមារមិនឲ្យមានប្រតិកម្មនឹងការមិនទទួលអាហារបានផ្តល់សារធាតុចិញ្ចឹមដែលទារកត្រូវការពិតនិងជួយទារកឲ្យមានការអភិវឌ្ឍន។