មូលហេតុដែលធ្វើអោយមានបដិវត្តផ្ទុះឡើង ៖ • កងទ័ពរូស៊ីបរាជ័យជាបន្តបន្ទាប់ • មនុស្សស្លាប់១.៥លាននាក់ របួស៥លាកនាក់ • សេដ្ឋកិច្ចជាតិត្រូវខ្ទេចខ្ទាំ ហើយស្រុតចុះ • ផលិតកម្មទទួលបានតែ១/៤ នៃតម្រូវការ • ទរ្ណិក្ស និងជម្ងឺកើតមានគ្រប់ទិសទី • ធ្វើអោយសង្គមស្រុតចុះ • ស្ដេចសា និងបក្សពួកពុំអើពើពីស្ថានភាពដែលកំពុងតែវឹកវរ • ពួកគេនៅតែប្រព្រឹត្តអំពើពុករលួយ និង រស់នៅក្នុងវិមានដ៏ស្កឹមស្កៃ ។
vrean.com Latest Questions
ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយសារ ៖ • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក • ប្រជាជនត្រូវគេសម្លាប់ • បង្អត់អាហារ • បង្ខំអោយធ្វើការជាទម្ងន់ • ខ្វះថ្នាំពេទ្យព្យាបាល • ខ្វះសំលៀកបំពាក់ • ខ្វះទីជម្រកស្នាក់នៅ • រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ។
បានជាប្រជាជននៃប្រទេសទាំងបីបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយម ព្រោះ ៖ • ទាមទារសិទ្ធិស័្វយគ្រប់គ្រង ការពារវប្បធម៍ សាសនា ភាសា និងប្រពៃណីជាតិ • ពួកអាណានិគមបានផ្សព្វផ្សាយអរិយធម៍របស់គេ • ពួកអាណានិគមបានគាបសង្គត់ កេងប្រវ័ញ្ច ជម្រិតទារពន្ធដារ កាប់សម្លាប់យ៉ាងសាហាវឃោរឃៅ ។
នៅក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូទាំងនោះបានទទួលជោគជ័យ គឺ ឯករាជ្យបរិបូរណ៍ ៖ • កម្ពុជា បានឯករាជ្យនៅឆ្នាំ ១៩៥៣ • វៀតណាម និងឡាវបានឯករាជ្យនៅឆ្នាំ ១៩៥៤ ។
ចលនាតស៊ូទទួលបានលទ្ធផលដោយសារ ៖ • ក្រោយសង្គ្រាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង (សេដ្ឋកិច្ចខ្ទេចខ្ទាំ) • ការគាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាសវៃ មានគោលនយោបាយត្រឹមត្រូវ • មានការសហការគ្នារវាងទ្វីបអាស៊ី អាព្រិច អាមេរិចឡាទីន ។
មូលហេតុនៃការបែកបន្ទាយលង្វែក ៖ • ព្រះរាជា ៖ សត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់របស់ភូមា ។ • សៀម ៖ រមិលគុណ ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដូង ។ • វិបត្តិផ្ទៃក្នុង ៖ រាជវង្សានុវង្ស នាម៉ីនសព្វមុខមន្ត្រី និងរាស្រ្តមិនពេញចិត្តនឹងព្រះសត្ថាទី១ ។ • ប្រជារាស្រ្ត ៖ នាំគ្នាកាប់ឆ្ការរបងឬស្សី ។ • សាមគ្គី ...
ការបែកបន្ទាយលង្វែកផ្តល់ផលវិបាក ៖ • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់ធ្ងន់ធ្ងរ • ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ (បាត់បង់ឬទ្ធានុភាព) • កម្ពុជាធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ (ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៍ខ្មែរ ) • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ ។ • ប្រជារាស្រ្តបាត់បង់ជំនឿលើព្រះរាជា (ក្សត្រ៤អង្គ គ្មានទសពិធរាជធម៍ ...
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិត ៖ • ផ្សព្វផ្សាយគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជជនជាតិនិយម ។
ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌនេស៊ីមិនបានសម្រេច ដោយសារ ៖ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌនេស៊ី ។
អាណានិគមហូឡង់បានគាបសង្កត់ទៅលើចលនាជាតិនិយមដូចជា ៖ • ចាប់អ្នកជាតិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៍ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រិស្ត រើសអើងពណ៍សម្បូរ ។