vrean.com Latest Questions
ប្រទេសអាឡឺម៉ង់និងសហភាពសូវៀតបានចុះសន្ធិសញ្ញាជាមួយគ្នា ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៣៩ ហើយសន្ធិសញ្ញានេះគីជាសន្ធិសញ្ញាសម្ងាត់ដើម្បីបែងចែកប្រទេសប៉ូឡូញជាពីរ ។
បច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ ៖ • កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងនៃប្រទេសជាតិ ។ • អប់រំឲ្យយុវជនចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។ • អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរមនា ជាមួយមនុស្សដទៃនៅក្នុងសង្គម ទោះបីមានសាសនាផ្សេងក៏ដោយ ។ • អប់រំឲ្យយុវជនចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមនុស្សមានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកសម្ភារៈនិងផ្នែកស្មារតី ។
នៅឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីរបស់សហព័ន្ធយូហ្គោស្លាវី បានផ្ដល់ស្វ័យភាពដល់រដ្ឋចំនួន ៦ ក៏ប៉ុន្ដែធាតុពិតគឹអំណាចស្ថិតនៅលើកណ្ដាល់ដៃលោក ទីតូ និងអ្នកដឹកនាំគណបក្សកុំមុយនីស្ដ ។
ចតុកោណទាំងបួនសម្រាប់ជម្រុញកំណើមាន ៖ ចតុកោណទី១ ការលើស្ទួយវិស័យ កសិកម្ម ដែលរួមមានមុំ៤គឺ • ការលើកម្ពស់ផលិតភាព និងពិធីកម្មវិស័យកសិកម្ម • កំណែទម្រង់ដីធ្លី និងបោសសម្អាតមីន • កំណែទម្រង់វិស័យនេសាទ • កំណែទម្រង់ព្រៃឈើ ចតុកោណទី២ ការបន្តស្តារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានមុំ៤គឺ ៖ • បន្តការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស • គ្រប់គ្រង់ធនធានទឹក ...