នៅក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េជួបនឹងស្ថានភាពដូចជា ៖ • សហរដ្ឋអាមេរិក និងសហភាពសូវៀត ចូលកាន់កាប់កូរ៉េនៅឆ្នាំ ១៩៤៥ • ការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចមនោគមវិជ្ជាកុំមុយនីស្ត នឹងមនោគមវិជ្ជាសេរី ធ្វើឲ្យផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លាក្នុងប្រទេសកូរ៉េ ( កូរ៉េខាងជើង នឹងកូរ៉េខាងត្បូង) ពីឆ្នាំ ១៩៥០-១៩៥៣ ។ បណ្តាលអោយស្លាប់ និងរបួស ( ស.រ.អ ៣សែននាក់ចិន ៩សែននាក់) ទោះជាមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិក៏ដោយ ។ • ១៩៥៣ ...
vrean.com Latest Questions
ប្រទេសចិនប្រកាន់របបកុំមុយនីស្តនៅឆ្នាំ ១៩៤៥ ។
បន្ទាប់ពីចិនប្រកាន់របបកុំមុយនីស្ត ស.រ.អ អនុវត្តនយោបាយលើប្រទេសជប៉ុនដូចជា ៖ • ប្រគល់ឯករាជ្យពេញលេញឲ្យជប៉ុន តាមរយៈសន្ធិសញ្ញាសាន់ប្រាន់ស៊ីស្កូ ថ្ងៃទី ៨ សីហា ឆ្នាំ ១៩៥១ ។ • អាមេរិកអាចបន្តកាន់កាប់ជប៉ុនបានយូរអង្វែង រួមទាំងការដាក់មូលដ្ឋានយោធានៅទីនោះ តាមរយៈសន្ធិសញ្ញា សន្តិសុខជប៉ុន អាមេរិក ។ • ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជប៉ុនអោយរីកចំរើន ។
ស្ថាប័នដែលមានតួនាទីពង្រឹងសន្តិភាព គឺ ក្រុមប្រឹក្សាសន្តិសុខ ។
បើគូវិវាទមិនគោរពតាមសេចក្តីសម្រេច គេចាត់វិធានការដូចតទៅ ៖ ក. ទណ្ឌកម្មមិនប្រើកម្លាំង • ធ្វើការពិភាក្សាតាមផ្លូវទូក • ដាក់ខណ្ឌកម្មសេដ្ឋកិច្ច បិទទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ បិទផ្លូវគោក ផ្លូវអាកាស នាំឲ្យប្រទេសនោះមានវិបត្តិសេដ្ឋកិច្ច នឹងសង្គម ។ ខ. ទណ្ឌកម្មប្រើកម្លាំង • បញ្ជូនទ័ពមួកខៀវទៅហ៊ុមព័ទ្ធ ឬវាយប្រហាតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បង្ខំឲ្យប្រទេសនោះទទួលយកតាមលក្ខខណ្ឌ ។
ប្រទេសនាំមុខគេ នៅក្នុងប្លុកមូលធននិយមមាន៣ គឺ សហរដ្ឋអាមេរិក អង់ភ្លេស បារាំង ។ ចំណងដែលចងភ្ជាប់គ្នាឲ្យនៅក្នុងប្លុកតែមួយ គឺ ៖ • ផែនការម៉ាសាល់ • សន្ធិសញ្ញាអាត្លង់ទិចខាងជើង ( NATO) • សេអាតូ (SEATO) ។ ប្រទេសនាំមុខគេ គឺ សហរដ្ឋអាមេរិក ។
សមាជិកនៃអង្គការសហប្រជាជាតិណាមួយមិនគោរពតាមការសម្រេចរបស់អង្គការខាងលើតើអង្គការនេះមានសិទ្ធិដូចខាងក្រោម ៖ • ទណ្ឌកម្មមិនប្រើកម្លាំង (ការទូត) • ទណ្ឌកម្មប្រើកម្លាំង(បញ្ជូនទ័ពមួកខៀវ) ។
សហរដ្ឋអាមេរិកបានអនុវត្តនយោបាយលើប្រទេសជប៉ុន ៖ • កាត់ទោសឩក្រិតជនសង្គ្រាម • ប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មី • អនុវត្តគោលការណ៍ស្តីពីសិទ្ធិមនុស្សតាមប្រជាធិបតេយ្យ • បិទទ្វារោងចក្រដែលសេសសល់ពីសង្គ្រាម • បិទសហជីពសៃបាត់ស៊ូ ។
បានជាចាប់ពីឆ្នាំ ១៩៤៩ មកសហរដ្ឋអាមេរិកបានប្តូរនយោបាយក្នុងការគ្រប់គ្រងប្រទេសជប៉ុន ព្រោះប្រទេសចិនក្លាយជាកុំមុយនីស្ត ។
ក្រោយការប្តូរនយោបាយរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចជប៉ុនមានលក្ខណៈរីកចម្រើន (ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ) ។