+ របបនេះមានអត្ថិភាព ៣ឆ្នាំ ៨ខែ ២០ថ្ងៃ រឺ ៤ឆ្នាំ ។ ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជា ៧ភូមិភាគ ៖ • ភូមិភាគនិរតី • ភូមិភាគឦសាន • ភូមិភាគបូព៌ា • ភូមិភាគឩត្តរ • ភូមិភាគពាយ័ព្យ • ភូមិភាគបស្ចឹម • ភូមិភាគពិសេស ។ +ភូមិភាគពាយ័ព្យទទួលប្រជាជនជំលៀសច្រើនជាងគេ ។ មូលហេតុដែលធ្វើឲ្យមេដឹកនាំខ្មែរក្រហមចាំបាច់ជំលៀសប្រជាជនដ៏ច្រើនទៅកាន់ទីនោះ ដោយមូលហេតុទីនោះមានលទ្ធភាពក្នុងការបង្កបង្កើនផល ធ្វើស្រែ និងកាប់សម្លាប់ ...
vrean.com Latest Questions
កន្លងមកប្រទេសកម្ពុជាតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកម្មថែរក្សាសន្តិភាព សព្វថ្ងៃនេះកងទ័ពយើងកំពុងចូលរួមបំពេញបេសកម្មនៅប្រទេស ស៊ូដូង ។
បើសិនជាមានការប្រឈមមុខគ្នាដោយអាវុធនៅតាមតំបន់ណាមួយ អង្គការនេះត្រូវចាត់វិធានការ ៖ • ធ្វើការចរចាតាមការទូត ( ដាក់ទណ្ឌកម្មមិនប្រើកម្លាំង ) • ប្រើទ័ពមួកខៀវ ( ដាក់ទណ្ឌកម្មដោយប្រើកម្លាំង )
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ប្រទេស គឺ បារាំង អង់គ្លេស ចិន អាមេរិក រូស៊ី ។ ក្រុមប្រឹក្សាសន្តិសុខមានតួនាទីថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក រីពង្រឹងសន្តិភាពលើពិភពលោក ។
អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ ១៩៤៥ ។ មានអគ្គលេខាដំបូងគេឈ្មោះ លោក ទ្រីវលី ។
ក្រោយសង្គ្រាមលោកលើកទី២ លទ្ធិសង្គមនិយម បានធ្វើឲ្យពិភពលោកចែកចេញេជាពីរប្លុក គឺប្លុកកុំមុយនីស្ត (ខាងកើត) និងប្លុកលោកសេរី (ខាងលិច) ។
នៅពាក់កណ្តាលស.វទី១៩ នៅអឺរ៉ុបខាងលិចបានរកឃើញលទ្ធិថ្មីមួយទៀតគឺ លទ្ធិសង្គមនិយម ។ លទ្ធិនេះអនុវត្តនៅឆ្នាំ ១៩១៧ ដោយលោក លេនីន ។
បានជាមានបាតុកម្មរបស់ពួកនិស្សិតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ពេលលោកនេវិនកាន់អំណាច ព្រោះ ៖ • រដ្ឋាភិបាលដឹកនាំប្រទេសពុំគោរពច្បាប់ • ផ្តាច់ការ • សេដ្ឋកិច្ចធ្លាក់ចុះ • មានអំពើពុករលួយ • បង្កើតភាពអយុត្តិធម៍ • មានភាពក្រីក្រ ។
បាតុកម្មរបស់ពួកនិស្សិតមានគោលបំណង ៖ • ទាមទារឲ្យបង្កើតរដ្ឋាភិបាល • ការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ • គោរពច្បាប់ និងរៀបចំប្រព័ន្ធសេដ្ឋកិច្ច ។
បានជាបង្កើតស្ថាប័នអន្តរជាតិថ្មី គឺអង្គការសហប្រជាជាតិ ព្រោះ ៖ • សង្គមប្រជាជាតិអនុវត្តការងារគ្មានប្រសិទ្ធិភាព ធ្វើឲ្យសង្គ្រាមលោកលើកទី២ផ្ទុះឡើង • សង្គមប្រជាជាតិគ្មានកម្លាំងទ័ពដាក់ពង្រាយសម្រាប់រក្សាសន្តិភាព • សង្គមប្រជាជាតិគ្មានថវិកាសម្រាប់ទ្រទ្រង់បេសកម្ម • ប្រទេសមហាអំណាចពុំបានជួយជ្រោមជ្រែងអង្គការនេះឡើយ ព្រោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ( សហរដ្ឋអាមេរិក ) • ប្រជាជាតិនានាចង់បានសន្តិភាព ។