vrean.com Latest Questions
ពាក្យថាអាណាព្យាបាល និងអាណានិគមមានន័យដូចតទៅ ៖ • អាណាព្យាបាល គឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកមានស័្វយភាពក្នុងគ្រប់គ្រងប្រព័ន្ធរដ្ឋបាលររបស់ខ្លួន ។ ចំណែកឯប្រទេសអាណាព្យាបាលវិញគឺំមានតួនាទីត្រឹមត្រូវជាទីប្រឹក្សាប៉ុណ្ណោះ ។ • អាណានិគម គឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ខបាលរបស់ខ្លូនទេ ។ ប្រព័ន្ធរដ្ឋបាលនេះត្រូវបានគ្រប់គ្រង់ដោយប្រទេសអាណានិគមនិយម ។
ដែលហៅថាសេរីនិយមសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចដេលបើកសេរីភាពឲ្យឯកជនទិញដូរលក់ទៅវិញនូវភោគផលផ្សេងៗតាមអំពើចិត្តគឺថា រដ្ឋគ្មានអំណាចចូលទៅជ្រៀតជ្រែកត្រួតពិនិត្យតម្លៃទំនិញរបស់ឯកជនឡើយ ។
នៅទីក្រុងភ្នំពេញចលនាតស៊ូនេះបានគាំទ្រពីក្រុមនិសិ្សត និងគ្រូបង្រៀនជាច្រើនហើយពួកគេមានអារម្មណ៍ពេញចិត្តនឹងមនោគមន៍វិជ្ជាថ្មីនេះ ដោយសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃបដិវត្តន៍វប្បធម៌នៅប្រទេសចិននិងការបះបោរនៅប្រទេសបារាំង នាខែឧសភា ឆ្នាំ ១៩៦៨ ។
ដែលហៅថា រេផ្លិចគឺឃាសកម្មភាពបប៉ះទង្គិចដោយចៃដន្យរវាងសរីរាង្គឥន្រ្ទីយ៍ និងវត្ថុហើយសកម្មភាពពុំបានឆ្លងកាត់ខួរក្បាលទេ ។ រេផ្លិចគឺជា សកម្មភាពឆ្លើយតបចំពោះ ពិភពក្រៅវិញ ដោយមានបញ្ជាពីខួរឆ្អឹងខ្នង ។