vrean.com Latest Questions
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា ៖ • បើកសិទ្ធិឱ្យបុរស និងស្រ្តីមានសិទ្ធិស្មើគ្នា • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។ បានជានាំទៅដល់ការប្រកាសសិទ្ធិមនុស្ស ដោយសារមានភាពមហន្តរាយដ៏គួរឱ្យតក់ស្លុត ដែលបង្កឡើងដោយសង្រ្គាមលោកលើកទី២ មកលើមនុស្សជាតិ និងសង្គមមនុស្សមានទំហំធំក្រៃពេក ។ ភាពខ្លោចផ្សារហួសប្រមាណ ដែលកើតឡើងពីមហន្តរាយនេះ បានជំរុញទឹកចិត្តស្រលាញ់មនុស្សជាតិ និងសន្តិភាពនាពេលនោះមានការតស៊ូមោះមុត ស្វិតស្វាញក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើង សម្ពៅទុកជាវិធានការទប់ស្កាត់សង្រ្គាមលោកនាពេលខាងក្រោយៗទៀត ។ ក្នុងន័យនេះហើយ សេចក្តីថ្លែងការណ៍ជាសកលលស្តីអំពីសិទ្ធិមនុស្សនេះ ត្រូវបានរៀបចំឡើងជាឩបករណ៍មួយ ដើម្បីប្រឆាំងនឹងអំពើសង្កត់សង្កិនគ្រប់រូបភាព លុបបំបាត់ចោលនូវមូលហេតុ “ឫសគល់ចម្បងងៗដែលបង្កហេតុ ...
កត្តាដែលបានធ្វើអោយបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរទន្លេដែលទូរគមនាគមន៏ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាមានផ្ទៃកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចអោយបារាំងបង្កើតជាដំណាំកសិកម្មបានច្រើន។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែ ត្បូងពេជ្រ ជាច្រើនប្រភេទ។
និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។