ទំនោរចែកជា៣ប្រភេទគឺ៖ • ទំនោរខាងសីលធម៌នយោបាយៈ ស្តែងចេញក្នុងចរិកប្រកាន់យកមនោគមវិជ្ជានយោបាយ ស្ថេរភាពនយោបាយ និងភាពស្មោះត្រង់ភត្តីភាពចំពោះស្នាដៃកសាងសង្គមថ្មីៗ។ • ទំនោរខាងវិជ្ជាជីវៈ ស្តែងចេញនូវភាពស្វាហាប់ និងការជាប់ចិត្តទៅនឹងមុខរបរដែលបុគ្គលប្រាថ្នាចង់បាន។ • ទំនោរខាងជីវិតបុគ្គលៈ ស្តែងនូវបំណងប្រាថ្នារបស់មនុស្សទៅលើសម្ភារ់ វប្បធម៌ និងសីលធម៌។
vrean.com Latest Questions
ទំនោរបុគ្គល ជាលក្ខណៈចិត្តស្មុកស្មាញ។ ទំនោរនេះមានធាតុផ្សេងៗ ដូចជាៈ បំណងប្រាថ្នា ការគិត ឬការស្រមៃ ចំណង់ចំណូលចិត្ត ឧត្តមគតិ ទស្សនៈ និងជំនឿ។
ទំនោររបស់បុគ្គលមានគុណសម្បត្តិដូចជា៖ • កម្រិតចំណាស់នៃទំនោរ • ទំហំទំនោរ • ឥទ្ធិពលទំនោរ • ស្ថេរភាពខាងសីលធម៌ • ប្រសិទ្ធភាពនៃទំនោរ។
គុណសម្បត្តិនៃទំនោររបស់បុគ្គលមានប្រយោជន៍ដូចជាៈ • កំណត់បាននូវខ្លឹមសារ និងទឹកមុខ • កំណត់បាននូវកាយវិការប្រកបដោយសីលធម៌ • កំណត់បាននូវតម្លៃសង្គមរបស់មនុស្សម្នាក់ៗ • សំខាន់បំផុតគឺបណ្តុំបណ្តាលទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសីលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំក្លា និងប្រសិទ្ធិភាពខ្ពស់។
ស្តែងចេញឱ្យឃើញតាមរយៈទិដ្ឋភាពដូចខាងក្រោម៖ • តម្រូវការ • ចំណង់ចំណូលចិត្តរបស់បុគ្គល • ឧត្តមគតិ • លោកទស្សនៈរបស់បុគ្គល។
វិចារអនុមានញែកចែកជា ២ប្រភេទគឺ៖ • អនុមានញែកសារូបៈ គឺជាការសន្និដ្ឋានតែលើទំរង់ដោយមិនគិតខ្លឹមសារ • អនុមានញែកគណិតវិទ្យាៈ ការសន្និដ្ឋានស្ថិតលើគោលការណ៍។
អនុមានរួមចែកជា២ប្រភេទគឺ៖ • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។ • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។
អនុមានរួម និងអនុមានញែក ជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នាតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួម ជាអ្នកផ្តល់ ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួម គឺយកច្បាប់ទូទៅមកអនុវត្ត។
សំយោគ គឺជាការផ្សំអ្វីដែលងាយទៅសាំញាំ ផ្តុំវត្ថុទៅជាអង្គធាតុ។
វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ