បានជាកងអាកាសចរណ៍បេ៥២របស់អាមេរិកទម្លាក់គ្រាប់បែកមកលើតំបន់ស្រែចម្ការក្នុងប្រទេសកម្ពុជាដោយសារសហរដ្ឋអាមេរិកខ្លាចប្រទេសកម្ពុជាធ្លាក់ក្នុងរបបកុម្មុនីស្ដ និងទីជម្រកសម្រាប់កងទ័ពវៀតកុងវាយប្រហារប្រទេសវៀតណាមខាងត្យូងដែលធ្វើឪ្យកងទ័ពសហរដ្ឋអាមេរិកមិនអាចខ្លួនពីវៀតណាមបាន។ ការទម្លាក់គ្រាប់បែកនេះ នាំឪ្យមានផលវិបាកដូចជា៖ • ធ្វើឪ្យប្រជាជនមិនអាចរស់នៅបានក៏នាំគ្នាភៀសខ្លួនមករស់នៅទីក្រុង • អ្នកស្រែចំការឃ្លានឆ្ងាយពីស្រុកភូមិ បាត់បង់មុខរបរ ការអារ ព្រាត់ប្រាស់គ្រួសារ • បន្សស់ទុកស្រ្ដីមេម៉ាយ ក្នុងកំព្រា អ្នកជំងឺ របួស ពិការ • ខូចខាតផ្ទះសំបែង ផលដំណាំ ស្រែចំការក្លាយរណ្ដៅគ្រាប់មិនអាចបង្កបង្កើនផលបាន • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញដោយឆាប់រហ័ស • អតិរណាប្រាក់រៀលចេះបន្ដ ឯតម្លៃទំនិញចេះតែបន្ដ ឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត • សេដ្ឋកិច្ចនៅទ្រីងគ្មានសកម្មភាព។
vrean.com Latest Questions
ប្រទេសអ៊ីតាលីមានកោះសំខាន់ៗចំនួន២គឺកោះស៊ីស៊ីលនិងសាដែង ដែលស្ថិតនៅក្នុងលំហសមុទ្រមេឌីទែរ៉ានេ។
ក្នុងការពង្រឹងនយោបាយអព្យាក្រឹត្យរបស់ខ្លួនប្រទេសកម្ពុជាបានធ្វើសកម្មភាពលើឆាកអន្តរជាតិដូចជាៈ • នៅថ្ងៃ ១៨មីនា១៩៥៥ ឥណ្ឌា កម្ពុជា បានចុះហត្ថលេខាទៅលើសេចក្តីប្រកាសរួមដែលនៅនឹងគ្នាដោយសុខសន្តិភាព • នៅខែមេសា ១៩៥៥ ក្នុងឱកាសសន្និសីទប្រទេស អាស៊ីនិងអាហ្រ្វិកនាទីក្រុងបានឌុង ( ឥណ្ឌូនេស៊ី ) សម្តេច នរោត្តម សីហនុ បានធ្វើសេចក្តីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា • នៅពេលជាសមាជិកអង្គការសហប្រជាតិ នៅថ្ងៃ ១៤ ធ្នូ ១៩៥៥ តំណាងរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីប្រកាសអំពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការដើរលើមាគ៌ានយោបាយអព្យាក្រឹត្យ ។
ប្រធាន៖ស្រីម៉ៅតែងទៅបេះស្លឹកឈូកមកលេងហើយដាក់ទឹកលើស្លឹកឈូក៤០មីលីលីតរួចរំកិលទឹកពីស្លឹកឈូកមួយតំណក់ទៅស្លឹកឈូកមួយទៀតជាច្រើនសន្លឹក បន្ទាប់មកគាត់បានប្រមូលទឹកនៅលើស្លឹកឈូកដាក់ចូលស្លឹកឈូកតែមួយវិញ ទឹកវិលមកដូចដើមវិញ។ ហេតុអ្វីបានជាទឹកនៅលើស្លឹកឈូកអាចរមៀលចូលគ្នាបាន?
កសិដ្ឋាននៅអ៊ីតាលីមានចិញ្ចឹមសត្វហើយសត្វដូចជាជ្រូក ចៀម និងគោ។ទាំងនេះមិនបានបំពេញតម្រូវប្រជាជនក្នុងស្រុកទេពីព្រោះថា ប្រជាជនអ៊ីតាលីភាគច្រើនគឺនិយមបរិភោគសាចច្រើនបំផុត។
ប្រទេសកម្ពុជា បុគ្គលដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ជាលាយលក្ខអក្សរនៅឃុំ សង្កាត់លំនៅឋានខាងកូនស្រី ហើយមន្ត្រីអត្រានុកូលដ្ឋាន នឹងពិនិត្យមើលដើម្បីឱ្យច្បាស់ថាមានការព្រមព្រៀងដោយសេរីរបស់បុគ្គលដែលពាក់ព័ន្ធ និងគ្មានមូលហេតុដែលរារាំងដល់អាពាហ៍ពិពាហ៍នោះដែរឬទេ ។ ហើយក្រោយអំឡុងពេល១០ថ្ងៃនៃការជូនដំណឹងជាសាធារណៈបានកន្លងផុតទៅ កិច្ចសន្យាអាពាហ៍ពិពាហ៍នឹងត្រូវបានធ្វើឡើង ហើយអាពាហ៍ពិពាហ៍នឹងត្រូវបានចុះបញ្ជី ។ ចូរប្រាប់ពីដំណាក់កាលសំខាន់ៗ នៃដំណើរការនៃការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់នៅប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ ។