vrean.com Latest Questions
ដើម្បីទប់ទល់នឹងសហអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យប្រទេសគុយបានាំ ស្ករស ចូររហូតដល់ធ្វើឲ្យដួលរលំផលិតផលស្ករស ក្នុងស្រុក។
វប្បធម៍ខ្មែរនៅក្នុងរបបប្រជាធិបតេយ្យមានលក្ខណៈដូចជា ៖ • អាពាហ៏ពិពាហ៏ គ្មានលក្ខណៈប្រពៃទំនៀមទំលាប់ឡើយគឺ ចាត់តាំងដោយអង្គការ • ការអប់រំ បណ្តុះបណ្តាលឲ្យកុមារជឿលើអង្គការ • សិល្បៈគ្មានលក្ខណៈប្រពៃណី ទំនៀមទំលាប់ឡើយ គឺបម្រើឲ្យអង្គការ • សាសនា ត្រូវបានលប់បំបាត់ចោល ។
បានជាដកងទ័ពវៀតណាមខាងជើងទទួលបានជ័យជំនះលើកងទ័ពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះ ៖ • ប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក • មានបាតុកម្មនៅសហរដ្ឋអាមេរិកមិនឪ្យធ្វើសង្រ្គាមនៅវៀតណាម • សហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន ជាពិសេសបាត់បង់ជីវិតកងទ័ព និងបន្សល់ទុកជនពិការដោយសារសង្ត្រាម • ពួកកុំមុយនីសមានកម្លាំងច្រើននិងប្រកបដោយបទពិសោធខ្ពស់ក្នុងការធ្វើសឹកសង្រ្គាម ។ • សហភាពសូវៀតនិងចិន ប្រជាមានិតបានជួយឧបត្ថម្ភគ្រឿងសព្វាវុធដល់វៀតណាតកុំមុយនីស ហើយគេប្រើប្រឹងប្រែងបញ្ចៀសការចូសប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ ។