vrean.com Latest Questions
អកុសលធម៌មាន៣យ៉ាងគឺ ៖ • លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ។ • ទោសៈ កើតចេញពីការក្តៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់ អាចបង្ករឿងតូចអោយទៅជារឿងធំបានដោយមិនមានការលើកលែង ។ • មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅអាចដឹងនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និងទោសៈរបស់ខ្លូន ។
និយាយអំពីប្រវត្តិសិល្យ៍វិទ្យា ៖ សិល្យ៍វិទ្យា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយដែលភាសាក្រិចហៅថា “Aesthikos” ដែលជាផ្នែកមួយនៃទស្សនវិជ្ជាបែបសិល្បះ។ តាមទស្សនរបស់លោក អាបូមកាតិន ជាទស្សនវិទូអាលឺមង់នៅឆ្នាំ១៧៥០គាត់បានសរសេរនៅក្នុងសៀវភៅសិល្ប៍វិទ្យាភាក១និង២ថា “សិល្ប៍វិទ្យា គឺជាការរួមបញ្ចូលរវាងអភិសមាចារ្យវិទ្យានិងតក្តវិទ្យា “។ សម្គាល់ ...
អ្នកសិក្សាមានករណីយកិច្ចអប់រំ ៖ • គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា • គោរពនិងយកចិត្តទុកដាក់លើតម្លៃខាងសមធម៌យេនឌ័រ • អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដទៃ • ខិតខំសិក្សាឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីទទួលបានអភិវឌ្ឍចំណេះដឹងជំនាញ សមត្ថភាពបញ្ញានិងសេចក្តីថ្លៃថ្នូរ ។
រូមមានដូចជា៖ • ព្រះបាទនរោត្ដម(១៨៦០ – ១៩០៤) • ព្រះបាទស៊ីសុវត្ដិ(១៩០៤ – ១៩២៧) • ព្រះបាទស៊ីសុវត្តិមមនីវង្ស(១៩២៧ – ១៩៤១) • ព្រះនរោត្ដម(១៩៤១ – ១៩៥៥)
មូលហេតុដែលផ្ទុះសង្រ្គាមនៅឧបទ្ធីបកូរ៉េដោយសារ៖ • ការពង្រីកឥទ្ធិពលកុំមុយនីសរបស់កូរ៉េខាងជើងនៅសម័យសង្រ្គាមត្រជាក់ • អ្នកដឹកនាំមានមនោគមវិជ្ជាខុសគ្នា (កុំមុយនីស និង សេរី) • ការលើកទ័ពកូរ៉េខាងជើងទៅវាយលុកកូរ៉េខាងត្បូង ដំណោះស្រាយដើម្បីបញ្ចាប់សង្រ្គាម៖ • អន្ដរាកមន៍របស់កងទ័ពសហរដ្ឋអាមេរិក • អន្ដរាគមន៍របស់កងទ័ពអង្កការសហប្រជាជាតិ • ដោយបានព្រមព្រៀមសន្ដិភាពបានមុន ផ្ដល់ផលវិបាក៖ • ចែកប្រទេសកូរ៉េជាពីរតាមខ្សែស្រប៣៨(រយៈទទឹងខាងជើង) • ស្លាប់មនុស្ស២.៥លាននាក់ (ចិន៩ សែន អាមេរិក៣សែននាក់) • ខូចខាតទ្រព្យសម្បតិ្ដនិងហេដ្ឋារចនាសម្ព័ន្ធ។