តាមព្រះពុទ្ធសាសនាបានណែនាំឱ្យប្រកាន់នូវសេចក្តីសុខ៤ ប្រការមាន៖ • សុខកើតពីការមានទ្រព្យដែលបានពីអំពើសុចរិត • សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន • សុខកើតពីការមិនជំពាក់បំណុលគេ • សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស។
vrean.com Latest Questions
តាមពុទ្ធសាសនាជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វាបីគឺមាន៖ ត្រូវធ្វើអំពើល្អដោយកាយ៣យ៉ាងគឺ៖ • វៀរចាកអំពើបៀបបៀនជីវិត ឬសម្លាប់ជីវិតមនុស្ស សត្វ • វៀរចាកអំពើកេងបន្លំលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ • វៀរចាកអំពើខុសឆ្លងក្នុងផ្លូវកាយទាំងឡាយ។ ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ៖ • វៀរចាកពាក្យសម្តីភូតកុហកឬបញ្ជោត • វៀរចាកពាក្យសម្តីញុះញង់បំបែកបំបាក់ • វៀរចាកពាក្យសម្តីទ្រគោះបោះបោក ជេរប្រទេច • វៀរចាកសម្តីរោយរាយឥតប្រយោជន៍។ ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ៖ • មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃ • មិនគិតបៀតបៀនចង់អឱ្យអ្នកដទៃដល់ក្តីវិនាស • គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។
បំណងដ៏ចម្បងនៃការបង្រៀនសិទ្ធិមនុស្ស គឺដើម្បីបង្រៀនមនុស្សឱ្យស្រលាញ់សន្តិភាព អហិង្សា និងការមិនប្រើអាវុធព្រមទាំងបង្រៀនអំពីការអភិវឌ្ឃ និងឱ្យមនុស្សចេះយកចិត្តទុកដាក់ចំពោះបរិស្ថាន។
ការចូលជាអនុសញ្ញាអន្តរជាតិ គឺបានទទួលជាសមាជិកនៃសហគមន៍អន្តរជាតិហើយមិននៅដាច់តែលតោលតែឯងក្រៅសៃវៀនពិភពលោកឡើយ។ បើប្រតិបត្តិបានល្អនឹងទទួលបានការសរសើរ និងគាំទ្រប្រកបដោយកិត្តិយស។
ការរំលោភសិទ្ធិមនុស្សមាន២បែបគឺ៖ • ការរំលោភដោយអំពើ។ ឧ.ការធ្វើទារុណកម្ម • ការមិនប្រព្រឹត្តតាមច្បាប់និងកម្រងច្បាប់អន្តរជាតិ សរុបទៅអ្វីៗដែលធ្វើនឹងខ្លឹមសារនៃតម្រងសិទ្ធិទាំងឡាយខាងលើចាត់ទុកជាការរំលោភសិទ្ធិ។
ប្រភេទចម្បងបីនៃសិទ្ធិមនុស្សគឺ៖ • សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ • សិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ • សន្តិភាព អភិវឌ្ឃ បរិស្ថាន។
សិទ្ធិទាំងអស់ឈរលើងមូលដ្ឋាននៃតម្លៃ៨យ៉ាងគឺ៖ • ជីវិត (មិនត្រូវសម្លាប់) • សេរីភាព (ត្រូវមានព្រំដែន) • សមភាពនិងភាពមិនរើងអើង • យុត្តិធម៌ • សាមគ្គីភាព • ការទទួលខុសត្រូវក្នុងសង្គម • សន្តិភាព អហិង្សា • ការគោរពមនុស្ស សត្វ ធម្មជាតិ និងរុក្ខជាតិ។
មានសារប្រយោជន៍ដូចតទៅ៖ • ធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយស • ទទួលស្គាល់សិទ្ធិ និងសេរីភាពពីធម្មជាតិ • ស្គាល់ពីតម្លៃ • ស្គាល់ពីសិទ្ធិ និងសេរីភាពរបស់ខ្លួន • ចៀសផុតពីទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត។
សេរីភាពគឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង គ្មានការបង្ខិតបង្ខំ ហើយសិទ្ធិជាអ្វីៗដែលជាកេតនភណ្ឌពីធម្មជាតិរបស់មនុស្ស។ ដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុណ្ណោះ ព្រោះសិទ្ធិកំណត់ព្រំដែនឱ្យសេរីភាពដើម្បីទប់កុំឱ្យមនុស្សប្រើប្រាស់សេរីភាពហួសព្រំដែន ហួសក្របខណ្ឌនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃព្រោះថាបើពុំមានសិទ្ធិកំណត់ព្រំដែនឱ្យទេនោះ មនុស្សនឹងប្រើប្រាស់សេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរនាំឱ្យប៉ះពាលរបៀបរៀបរយសង្គម ឬអាចទៅជា អនាធិបតេយ្យផងក៏មាន។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។