vrean.com Latest Questions
នៅឆ្នាំ ១៩៧០ រដ្ឋប្រហាររបស់ លន់ នល់ ។
មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ • ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់កុមារ • ដោយសារការអភិវឌ្ឍរបស់កុមារគឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ • ដោយសារតម្រូវការចាំបាច់របស់កុមារ ពុំទាន់មានចែងនៅក្នុងឩបករណ៍សិទ្ធិមនុស្សមានស្រាប់នៅឡើយ • ដោយសារផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលរបស់កុមារ • ដោយសារកុមារងាយនឹងរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសពីការកេងប្រវ័ញ្ច និងការរំលោភបំពានបានគ្រប់យ៉ាង • ដោយសារកុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀត ចំពោះសកម្មភាពឬភាពអកម្មរបស់រដ្ឋាភិបាល • ដោយសារកុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ • ដោយសារនៅក្នុងសង្គមជាតិច្រើនតែគិតថា កុមារគឺ ជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា ដូចមនុស្សធំអាចធ្វើការងារបាន ហើយខ្លះទៀតគិតថា ពួកគេមិនទាន់អាចចូលរួមជួយសង្គមបានឡើយ
ដំបូងលន់ នល់ គាំទ្រព្រះសីហនយ បន្ទាប់មកឈរនៅកណ្តាល តែក្រោយមកក្បត់ចូលនឹងសិរិមតៈ។
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ដន័យដូចតទៅ៖ • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារនិងទទួលស្គាល់ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរនិងសិល្បៈ • បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន • បង្ហាញពីអត្តសញ្ញានជាតិខ្មែរ • បង្ហាញពីទេព្យកោសល្យព្រះរាជានិងអាទិទេព។ • ជាអត្តន័យប្រវត្ដិសាស្រ្ដធ្វើឪ្យជាតិល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាព • បណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយឪ្យចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិយើង។
នៅក្នុងអាណត្តិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតឡើងដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើតនិងលែងនះ • ចលនាតំបន់និយមសុំឲ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។