vrean.com Latest Questions
កំណែទម្រង់របស់បារាំងមកពីលើប្រទេសកម្ពុជាមានវិជ្ជមាននិងអវិជ្ជមានមានដូចជា៖ ផលវិជ្ជមាន • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ដ្រខ្មែរ • បារាំងជួយអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ • បារាំងបានជួយទាមទារខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈ កិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង់ សៀមរាប • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម • កសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវថ្នល់ ស្ពាន រថភ្លើង។ ផលអវិជ្ជមាន
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច • ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់ • ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក • រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន • ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ • ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន • ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ • ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ អតិផរណាភាពឥតការងារធ្វើ….។
វិបត្តិអ៊ុលស្ទ័រជាវិបត្តិសម្រាប់ប្រទេសអង់គ្លេស។ ប្រទេសអង់គ្លេសដោះស្រាយដូចជា៖ អង់គ្លេសដោះស្រាយដោយរដ្ឋាភិបាលអង់គ្លេសបានបើកសេដ្ឋកិច្ចចរចារជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង ដើម្បីបញ្ចប់ជំលោះនៅទីក្រុងបែលហ្វាលនៅឆ្នាំ១៩៩៨។ វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយ។
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩តើលោកប្រធានាធិបតីហ្រ្វង់គ្លីនរូស្វែលបានប្រើយុទ្ធសាស្ត្រដូចជា៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិលដើម្បីបង្កើតមុខរបបឲ្យបានច្រើន • បង្កើតភ្នាក់ងារកិច្ចការសាធារណៈដើម្បីជួយកសិករបង្កើនប្រាក់ចំណូល • បង្កើតភ្នាក់ងារមូលនិធិសាជីវកម្មកម្ចីដើម្បីជួយប្រាក់ដល់ប្រជាជន • បង់ការប្រាក់ឲ្យម្ចាស់បំណុលចៀសវាការបាត់បង់ផ្ទះសម្បែង • បង្កើតភ្នាក់ងារយុវជនដើម្បីជួយដល់យុវជនឲ្យបោះជំរំនៅជនបទ • ដាំដើមឈើនៅវាលទំនាប • ជួយបង្កើតច្បាប់ដើម្បីជួយដល់ធនាគារឲ្យបើកឡើងវិញដោយឲ្យប្រាក់កម្ចីពីរដ្ឋ។