តួនាទីអំណាចយោធាក្នុងប្រទេសថៃ គឺជាកម្លាំងដ៏សំខាន់មួយសម្រាប់ជំរុញដំណើរវិវត្តន៍នយោបាយសង្គម ។
vrean.com Latest Questions
ដើម្បីពង្រឹងស្ថាប័នព្រះមហាក្សត្រឡើងវិញ សេ្ដច “ ភូមិពលអាឌុលយ៉ាតេជ “ បានធ្វើសកម្មភាពដូចជា ព្រះអង្គបានដំណើរទៅគ្រប់ទីកន្លែងទួទាំងប្រទេស និងផ្ដល់ឪកាសឪ្យកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងឯកទេសកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងការលាតត្រដាងកង្វល់ផ្ទាល់ខ្លួន ។ មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកឯកទេសកសិកម្មជាដើម បានធ្វើដំណើរអមព្រះរាជទស្សនៈកិច្ចតាមជនបទក្នុងទិសដៅផ្ដល់ការថែទាំសុខុមាលភាពដល់ប្រជាកសិករអភិវឌ្ឍថប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន បង្ហាត់បង្រៀនបច្ចេកវិទ្យាកសិកម្មថ្មី ជម្រើសពូជសត្វពាហនៈ ធ្វើផ្លូវនិងប្រព័ន្ធស្រោចស្រពជាដើម។ ចំណែកក្សត្រី ស៊ីរីគីត មហាសីព្រះអង្គក៏មានកម្មវិធីផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មនៅតាមផ្ទះដែលអាចឪ្យសកិករទទួលបានប្រាក់ចំណូលបន្ថែមនិងអាចថែរក្សាវប្បធម៌ជាត់ទៀតផង ។
ក្នុងប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ព្រះមហាក្សត្រមានតួនាទី ដូចជា ៖ • គង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដរបស់ព្រះអង្គ • លើកលែងទោស • រំលាយរដ្ឋសភា • ជាអ្នកសម្របសម្រួល ដើម្បីធានាប្រក្រតីភាពស្ថាប័ន និងសណ្ដាប់ធ្នាក់សង្គម ។
ប្រភពនៃទំនាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាលេចចេញមកពីបញ្ហាមួយចំនួន ដូចជា ៖ • បញ្ហចម្រុះជាតិសាសន៍ • បញ្ហាប្រកាន់សាសនានិកាយផ្សេងៗគ្នា • បញ្ហារ៉ែប្រេងកាត • បញ្ហាព្រំដែន • បញ្ហាទំនាស់បង្កឡើងដោយប្រទេសមហាអំណាច …។
ចលនាតស៊ូមានពីរបែប គឺ ៖ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណៈជាតិនិយម ។ • ការតស៊ូប្រឆាំងនឹងពួកមូលធននិងសក្ដិភូមិ ។
មូលហេតុនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាគឺ ៖ បណ្ដាលមកពីប៉ុល ពត • កាប់សម្លាប់និងបង្កង់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវ័ន) • លុយបំបាត់សាសនា ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្គាច់ទំនាក់ទំនងអន្ដរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។
កម្ពុជាដែលនាំឪ្យរលាសិរ្ស (៧ មករា ១៩៧៩ ) ទទួលបានជ័យជំនះគឺ ៖ • ចន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • វីរភាពនៃអ្នកដឹកនាំទ័ព • ការគ្រាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
បានជារដ្ឋាភិបាលកម្ពុជាបង្កើតនយោបាយបង្រួបបង្រួមជាតិព្រោះ ៖ • ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ • ដើម្បីឪ្យភាគីខ្មែរទាំងបួនក្រុម សម្រុះសម្រួលគ្នាដោះស្រាយបញ្ជាជាតិ និងឈានទៅរកការបោះឆ្នោតជាសកលក្នុងគោលបំណងឪ្យមានឯកភាពជាតិ ។
សន្ធិសញ្ញាក្រុងប៉ារីសធ្វើឡើងនៅថ្ងៃទី២៣ តុលា១៩៩១ ។ មានគោលចំណងនៃសន្ធិសញ្ញាគឺ ៖ • បញ្ចប់ជម្លោះនយោបាយនិងសង្រ្គាមស៊ីវលដ៏រ៉ាំរៃនៅកម្ពុជា • ជាកិច្ចព្រមព្រៀងសន្ដិភាពរវាងភាគីខ្មែរទាំងបួន គឺ ៖ ភាគីរដ្ឋកម្ពុជា ហ្វុនស៊ិនប៉ិច រណសិរ្សជាតិដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន១៨ទៀតគឺ សហរដ្ឋអាមេរិក ,បារាំង ,ចិន, ថៃ ,អង់គ្លេស ,វៀតណាម ,ឥណ្ឌូណេស៊ី ,ឡាវ ,ជប៉ុន , អូស្ដា្រលី ...
• SNC ជាក្រុមប្រឹក្សាជាតិជាន់កម្ពុជា • បង្កើតនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ១៩៩០នៅទីក្រុងប៉ារីស • សម្ដេចនរោត្តមសីហនុជាប្រធាន និងសហប្រធានគឺប្រទេសបារាំង និងឥណ្ឌូណេស៊ី • មានសមាជិក១២រូបគឺ៦ រូបមកពីចលនាតស៊ូ និង៦ រូបទៀតមកពីរដ្ឋកម្ពុជា • មានការប្រជុំ៦លើក គឺនៅថៃ២លើក បារាំង អាមេរិក ឥណ្ឌូណេស៊ី និងចិន ។