• សាធារណៈរដ្ឋបារាំងទី ១ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃមហាបដិវត្តន៍បារាំង (១៧៨៩-១៧៩៤) ។ មហាបដិវត្តន៍បារាំងបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ ហើយនៅឆ្នាំ ១៧៩១ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័តប្រព័ន្ធដឹកនាំរដ្ឋថ្មី ។ សាធារណៈរដ្ឋនិយមត្រូវបានបង្កើតឡើង ។ បាត់បង់ទៅវិញដោយសារការប្រឈមមុខគ្នារវាងវណ្ណៈសង្គមអំពើពុករលួយបក្សពួកនិយមធ្វើឱ្យសាធារណរដ្ឋទី ១ ជួបប្រទះនឹងអស្ថិរភាពយ៉ាងខ្លាំង ។ ទីបំផុតព្រះចៅអធិរាជណាប៉ូឡេអុងបានចូលមកកាន់អំណាចនៅឆ្នាំ ១៧៩៩ ហើយបានបញ្ចប់ប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម ។ • សាធារណរដ្ឋទី២ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃបដិវត្តន៍ខែកុម្ភៈ ឆ្នាំ ១៨៤៨ ...
vrean.com Latest Questions
ការចាប់បដិសន្ធិឡើងនៃសាធារណរដ្ឋបារាំងទី៣គឺក្រោយបរាជ័យនៅក្រុងសឺដង់របបអធិរាជនៃព្រះចៅណាប៉ូលេអុងទី ៣ មិនអាចរស់រានបានទៀតឡើយ ។ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៨៧០ មហាជនក្រុងប៉ារីសបានទម្លាក់អធិរាជអង្គនេះ ដើម្បីប្រកាសប្រទេសបារាំងជាសាធារណរដ្ឋ ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដោយគ្មានការបង្ហូរឈាម ។ ដោយអស់សង្ឈឹម អ្នករាជានិយមក្នុងរដ្ឋសភាក៏សម្រេចយល់ព្រមអនុម័តរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៨៧៥ ដែលស្ថាបនាប្រទេសបារាំងជាសាធារណរដ្ឋ ។ ដើម្បីឱ្យស្របទៅតាមច្បាប់ លោកម៉ាក់ម៉ាអុងក៏ព្រមឱ្យបង្កើតគណៈរដ្ឋមន្ត្រីសាធារណរដ្ឋនិយម ដែលមានលោកស៊ុលស៊ីម៉ុង់ ជានាយករដ្ឋមន្រ្តី ។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកម៉ាក់ម៉ាអុងបានរំលាយគណៈរដ្ឋមន្ត្រីនេះចោល ហើយប្រគល់អំណាចរដ្ឋាភិបាលទៅឌុចដឺប្រឺយម្តងទៀត ...
ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវមិនទាន់មានភាពទំនើបតែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើបមានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។នៅពេលនោះផងដែរយើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ដូចនេះយើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។
កម្លាំងនយោបាយនៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ មាន • រដ្ឋាភិបាលការពារជាតិ • រដ្ឋាភិបាលលោកជែ (១៨៧១-១៨៧៣) • សាធារណរដ្ឋរបស់លោក ម៉ាក់ម៉ាអុង ( ១៨៧៣-១៨៧៩) ។
មូលហេតុដែលធ្វើឱ្យប្រជាជនអឺរ៉ុបធ្វើចំណាកស្រុកកាន់ទ្វីបអាមេរិក គឺដោយសារ ៖ • ការរកឃើញទ្វីបអាមេរិកនៅឆ្នាំ ១៤៩២ ដោយលោកគ្រិស្តុបកូឡំ គឺជាការបន្ធូរកំណើនប្រជាជនពីទ្វីបចាស់មកទ្វីបថ្មី • វិបត្តិសង្គ្រាម និងគ្រោះទុរ្កិក្ស ដូចជានៅអៀឡង់ជាដើម ។
ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យ ៖ • វិស័យកសិកម្ម ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញច្បាប់លំនៅដ្ឋាននៅឆ្នាំ ១៨៦២ ដើម្បីលើកទឹកចិត្តដល់ពួកអ្នកដែលមកដល់សហរដ្ឋអាមេរិក ត្រូវបានចំណែកដីធ្លី ៦៥ ហិតតាក្នុងមួយគ្រួសារ ។ នយោបាយរបស់រដ្ឋនីមួយៗបានបែងចែកដីចំនួន២០លានហិតាបន្ថែមទៀត ។ • វិស័យគមនាគមន៍ ៖ រដ្ឋាភិបាលសហព័ន្ធបានស្ថាបនាផ្លូវរថភ្លើងពីរខ្សែនៅឆ្នាំ ១៨៦៩ ។ • វិស័យពាណិជ្ជកម្ម ៖ ក្នុងរយៈពេលតែ ២៥ឆ្នាំ ទឹកដីសហរដ្ឋអាមេរិកនៅតំបន់ទំនាបកណ្តាលបានប្រែក្លាយពីតំបន់ព្រៃមកជាតំបន់ពាណិជ្ជកម្មនិងចំការដំណាំខ្វាត់ខ្វែងជាក្រឡាចត្រង្គ ។
មូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វា គឺកើតមានឡើងអំពីបញ្ហាពួកស្បែកខ្មៅ ដោយ ៖ • ចាប់តាំងពីឆ្នាំ១៨៥០នៅរដ្ឋប៉ែកខាងជើងមានចលនាប្រឆាំងមិនឱ្យមានរបបទាសភាពនៅប៉ែកខាងត្បូងប៉ុន្តែរដ្ឋប៉ែកខាងត្បូងមិនព្រមធ្វើតាមសំណើពួកខាងជើងដោយខ្លាចបាត់បង់ផលប្រយោជន៍ ពីព្រោះមុខរបរគេទីពឹងដាច់ខាតលើពួកស្បែកខ្មៅ ។ • នៅឆ្នាំ១៨៦០លោកអាប្រាហាមលឹងកូលមានគំនិតប្រឆាំងនឹងរបបទាសភាពបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក • ការគាបសង្កត់បានជំរុញឱ្យរដ្ឋទាំង១១នៅប៉ែកខាងត្បូងបំបែកចេញពីរដ្ឋសហព័ន្ធដោយបង្កើតរដ្ឋធម្មនុញ្ញមួយដឹកនាំដោយប្រធានាធិបតីថ្មីឈ្មោះ ចេសផឺសុនដាវីស ។ លទ្ធផលនៃសង្រ្គាមបំបែករដ្ឋគឺ • បានចំណាយជីវិតមនុស្ស៦សែននាក់ • បន្សល់ទុកនៅទីក្រុងដែលខ្ទេចខ្ទាំ • ខូចខាតចំការដំណាំធំៗ • ពួកម្ចាស់ចំការធំៗ នៅប៉ែកខាងត្បូងត្រូវវិនាសទ្រព្យសម្បត្តិធ្លាប់ខ្លួនក្រ • ទាសករស្បែកខ្មៅត្រូវគេដោះលែងឱ្យមានសេរីភាព ។
តាមទ្រស្តី ម៉ុនរ៉ូ សហរដ្ឋអាមេរិកបាន ៖ • ពង្រីកអាណានិគមនៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង • ដាក់អាណានិគមលើទ្វីបអាស៊ី • នៅឆ្នាំ ១៨៩៨ ប្រធានាធិបតី គ្លីវឺឡិន បានប្រកាសសង្រ្គាមជាមួយនឹងអេស្ប៉ាញ ដើម្បីដណ្តើមប្រទេសភីលីពីននិងប្រទេសគុយបាព្រមទាំងដណ្តើមយកកោះព័រតូរីកូ និងកោះហ្គាមនៅក្នុងលំហមហាសមុទ្រប៉ាស៊ីភិច • នៅខែតុលា ឆ្នាំ ១៩៨៣ សហរដ្ឋអាមេរិកបានលើកទ័ពចូល ។
បានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែព្រោះដើម្បីពាណិជ្ជកម្មអង់គ្លេស ។ ការទទួលផលវិបាកចំពោះប្រទេសចិនគឺ • បានបើកទ្វារចំហឱ្យអាភៀនហូរចូលប្រទេសចិនដូចទឹកបាក់ទំនប់ • មានចលនាប៉ះបោរជាច្រើនបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងពួកឈ្លានពាន និងប្រឆាំងនឹងរាជវង្សម៉ាន់ជូ • វិបត្តិសង្គមក៏រីករាលដាលដោយអំពើពុករលួយ
សង្គ្រាមអាភៀនលើកទី១ផ្ទុះឡើងនៅព្រះចៅអធិរាជចិនហាមឃាត់មិនឱ្យអង់គ្លេសនាំអាភៀនចូលក្នុងទឹកដីចិន ។ ពិសេសគឺព្រះចៅអធិរាជ ដាវក្វាង បានបញ្ជាថែមទៀតឱ្យបិទកំពង់ផែក្វាងស៊ូ ព្រមទាំងដេញចាប់កប៉ាល់អាភៀនរបស់អង់គ្លេស ប៉ុន្តែកប៉ាល់អង់គ្លេសបានគេចរួច ព្រោះមានល្បឿនលឿន ។ ព្រឹត្តការណ៍នៅកំពង់ផែក្វាងស៊ូ នេះនាំឱ្យផ្ទុះសង្រ្គាមរវាងចិន និងអង់គ្លេស លើកដំបូកដែលមានឈ្មោះថា សង្គ្រាមអាភៀនលើកទី១ ។ ដំណើរប្រព្រឹត្តទៅនៃសង្គ្រាមគឺពួកអង់គ្លេសបានបើកឆាកប្រយុទ្ធហើយកាន់កាប់ទីក្រុងក្វាងស៊ូនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ១៨៤២ប៉ុន្តែត្រូវខូចខាតជាដំណំដោយសារពួកអ្នកភូមិសានីយន់លីដែលនៅក្បែរនោះប្រដាប់ដោយលំពែងនិងចបបានប្រយុទ្ធខ្លួបទល់នឹងខ្លួននៅក្រោមដំណក់ទឹកកភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទ័ពអង់គ្លេសប្រើកាំភ្លើងមិនកើត ។ ក្រោយពីបរាជ័យ អង់គ្លេសបានបញ្ជូនទ័ពបន្ថែមដណ្តើមយកទីក្រុង ស៊ីយ៉ាមិន ឌឹងហៃ និងនីងបូ ។ ទ័ពអធិរាជបានបញ្ជូនរំដោះទីក្រុងនីងបូ ...