ដើម្បីកកើតបានជាប្រព័ន្ធព្រះអាទិត្យត្រូវប្រើអស់ប្រហែល១០លានឆ្នាំ ហើយឥឡូវនេះវាមានអាយុ៤៦០០លានឆ្នាំ។
vrean.com Latest Questions
តេឡេទស្សន៍ គឺជាឧបករណ៍សម្រាប់ទាញរូបភាពវត្ថុដែលនៅឆ្ងាយអោយមើលឃើញជិត។
ដី គឺជាល្បាយនៃខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជ បានមកពីសំណឹក រូបធាតុសរីរាង្គ និងសារពាង្គកាយរស់។
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។
ដីមានភាពខុសៗគ្នាអាស្រ័យលើកអាកាសធាតុ សណ្ធានដី សិលាមេ ពេលវេលា និងសកម្មភាពភាវៈមានជីវិត។
វាយភាពដីមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលទៅលើទម្រង់វត្តមានសារធាតុចិញ្ចឹមនិងទឹកនៅក្នុងដី ហើយវាមានសារៈសំខាន់ណាស់ក្នុងការកំណត់ភាពសមស្របសម្រាប់ការប្រើប្រាស់ណាមួយជាក់លាក់។
ការប្រើប្រាស់ដីមិនសមស្របគឺៈ • ការកាប់បំផ្លាញព្រៃឈើនាំអោយបាត់បង់ជំរកសត្វព្រៃ និងត្រី ដីបាត់គុណភាព។ • ឯកវប្បកម្មនាំអោយដីខ្សោះជីជាតិខូចទិន្នផល។
ការប្រើប្រាស់ដីសមស្របគឺ ដីព្រៃឈើ ដីចំការ និងដីសំណង់នានា ត្រូវតែប្រើប្រាស់ទៅតាមភាពអនុគ្រោះរបស់វា និងតាមគំរោងផែនការត្រឹមត្រូវដោយគិតពីតុល្យភាពរវាងដីកសិកម្ម និងដីសំណង់នានា។
បៃអូទីតមីកា គឺជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះដ៏រឹងមាំដែលមានផ្ទុករ៉ែរាងបន្ទះ។
សិលាផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយទៀតតាមរយៈវដ្តសិលា។