ការបំបៅដោះកូនដោយទឹកដោះម្តាយមានផលប្រយោជន៍សំខាន់ណាស់ចំពោះទារកដូចជា ផ្តល់ភាពស៉ាដល់ទារក ជួយសម្អាតអាចម៍ព្រៃ (លាមកខ្មៅដំបូង)ផ្តល់មីក្រូសារជាតិសំខាន់ៗមានជីវជាតិអា ជាតិដែក។ ជួយទប់ស្កាត់កុមារមិនឲ្យមានប្រតិកម្មនឹងការមិនទទួលអាហារបានផ្តល់សារធាតុចិញ្ចឹមដែលទារកត្រូវការពិតនិងជួយទារកឲ្យមានការអភិវឌ្ឍន។
vrean.com Latest Questions
ពួកខ្មែរក្រហមបានបង្កើតសហករណ៍ពីរតំណាក់កាល គឺ ៖ • សម័យសង្គ្រាម (១៩៧០-១៩៧៥) សហករណ៍កម្រិតទាបឬក្រុមប្រវាស់ដៃមានសមាជិកពី១០ទៅ៣០ត្រូវក្នុងមួយក្រុម • ក្រោយរំដោះ ( ១៩៧៥-១៩៧៩) សហករណ៍កម្រិតខ្ពស់ដេករួម ហូបរួម ធ្វើការរួម មានសមាជិក៤ភូមិ ឬមួយឃុំ ។
រញ្ជួយដីកើតមាននៅតំបន់៖ • តំបន់ជួរភ្នំក្មេង • តំបន់បំណាក់ស្រុតធំៗ • តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីភិច • សមុទ្រមេឌីទែរ៉ានេ • តំបន់ភ្នំអាល់ • តំបន់កូកាស • ហិម៉ាល័យ • ប្រជុំកោះអង់ទី • ជួរភ្នំអង់ • ប្រជុំកោះជប៉ុន ។
ជាតិពន្ធុ គឺសំដៅដល់អត្តសញ្ញាណរបស់ក្រុមមនុស្សដែលមានទំនាក់ទំនងនឹងគ្នាដោយការបូកបញ្ចូលគ្នានៃវប្បធម៌សាសនាភាសាប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្រ្តដោយឡែកៗ ។តាមន័យនេះមនុស្សម្នាក់ៗត្រូវតែជាសមាជិករបស់ក្រុមមនុស្សមួយដោយខានមិនបានមិនថាគេជាសមាជិករបស់ក្រុមមនុស្សជនជាតិភាគតិច ឬភាគច្រើនទេ ។
ឥន្រ្ទីយារម្មណ៍ មានចំណុចពិសេស២គឺ ៖ • ជាអ្នកណែនាំ និងផ្លាស់ប្តូរជីវភាព ជិវិតក្នុងរបស់មនុស្ស វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ ហើយផ្តល់នូវការត្រេកត្រអាល ការរន្ធត់ការឈឹចាប់ជាដើម ។ • ជាពុទ្ធិលើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ ។