ជនជាតិដែករកឃើញប្រទេសញូសេឡែនមុនគេ គឺជនជាតិហូឡង់ ឈ្មោះ អាបែលចនស៊ុន តាស្មាន់ (ឆ្នាំ ១៦៤២) ។ ប្រទេសនេះស្ថិតនៅក្នុងចំណោមទីប្រជុំកោះប៉ាស៊ីភិច ដែលពីមុនហៅថាទ្វីបអូសេអានី ឥឡូវហៅថាអាស៊ីប៉ាស៊ីភិច ។ ស្ថានភាពគឺ ប្រទេសញូសេឡែនមានកោះធំៗចំនួន ២គឺកោះខាងជើង និងកោះខាងត្បូង ដែលចែកខណ្ឌគ្នាដោយច្រកសមុទ្រឃុក ក្រៅពីនេះនៅមានកោះតូចៗ មួយចំនួនទៀត ដែលស្ថិតនៅក្នុងលំហសមុទ្រប៉ាស៊ីភិច ។ ប្រទេសនេះមានក្រុងធំៗ ៥គឺ វ៉ែលលីងតោន ដែលជារដ្ឋធានី ...
vrean.com Latest Questions
បានជាប្រទេសនេះមានភ្នំភ្លើងនិងការរញ្ជួយដីច្រើន ព្រោះដោយសារប្រទេសនេះស្ថិតនៅចំតំបន់អាស៊ីប៉ាំស៊ីភិច ដែលក្នុងមួយឆ្នាំមានការរញ្ជួយដីរហូតដល់ ៤០០លើក ក្នុងនោះមាន ១០០លើកមានទ្រង់ទ្រាយធំ ដែលបង្កមហន្តរាយដល់មនុស្ស និងផ្ទុះសំបែង ។
គ្រឹះសេដ្ឋកិច្ចនៃប្រទេសញូសេឡែនមាន • ផលិតផលកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេស ផលិតផលនាំចេញទៅលើទីផ្សារអន្តរជាតិ ប័រ ប្រូម៉ា សាច់ និងរោមចៀម ជាពិសេសទៅប្រទេសអង់គ្លេសទទួលប្រាក់បានចំណូលយ៉ាងច្រើន • ផលិតផលឩស្សាហកម្ម រកប្រាក់ចំណូលមិនចាញ់ប្រាក់ចំណូលកសិកម្មដែរ ។
ភាពលូតលាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យប្រទេសនេះមានការរីកចម្រើន ដែលនាំមុខគេនៅលើពិភពលោក • សាច់ និងទឹកដោះគឺជាចំណីអាហារដ៏សម្បូរហូរហៀរសម្រាប់ជនជាតិញូសេឡែន ។ ផលិតផលលើសពីតម្រូវការក្នុងស្រុក គេបាននាំចេញជ្រើនជាងគេទៅកាន់ទីផ្សារពិភពលោក ។ • ស្រូវសាលី និងពោតគ្រប់ប្រភេទ • ក្រៅពីសាច់សត្វគេនាំចេញ ទឹកដោះ សាច់ត្រី ក្តារបន្ទះក្រាស ។
ប្រទេសសិង្ហបុរីជាប្រជុំកោះតូចៗ ស្ថិតនៅចុងខាងត្បូងនៃឩបទ្វីបម៉ាលេ មានផ្ទៃដីក្រលាសរុប ៦៤៧ គីឡូម៉ែត្រការេ ។ អ្នកបង្កើតទីក្រុងនេះគឺ លី ក្វាន់យូ ។
អ្នកដឹកនាំដ៏ល្បីល្បាញគឺលោក លីក្វាន់យូ ។ • នយោបាយដឹកនាំរបស់លោក លីក្វាន់យូ គឺ ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេសលោក លីក្វាន់យូ បានចូលប្រឡូកក្នុងឆាកនយោបាយ ។ នៅឆ្នាំ ១៩៥៤ គាត់បានបង្កតើគណបក្សសកម្មភាពប្រជាជន ជនជាតិចិនមានទំនោរទៅរករបបសង្គមប្រជាធិបតេយ្យ ។ លោកលីក្វាន់យូ បានអនុវត្តនយោបាយដាច់ខាតមួយ ដើម្បីសម្រេចនយោបាយសេដ្ឋកិច្ច និងត្រូវអ្នកទាំងអស់គ្រាំទ្រ ។ ការកសាងប្រទេស គឺចាប់ផ្តើមពីចំណុចឩស្សាហកម្ម ដែលមានបីដំណាក់កាលគឺ • បង្កើតឩស្សាហកម្មដែលស្រូបកម្លាំងពលកម្មច្រើន ដើម្បីគាត់បន្ថយជនឥតការធ្វើ
បានជាប្រទេសសិង្ហបុរី មានការរីកចម្រើនខាងវិស័យទេសចរណ៍ ពីព្រោះ • មានការលូតលាស់ផ្នែកសណ្ឋាគារនៅលើទីតាំងជំនួញសម្រាប់ពាណិជ្ជកម្មយ៉ាងមមាញឹក • មានទស្សនីយភាពសម្រាប់ទាក់ទាញពួទេសចរណ៍មិនឱ្យធុនទ្រាន់ តាមរយៈកំពង់ផែ ដែលមានសកម្មភាពរស់រវើកឥតឈប់ឈរ • សិង្ហបុរីមានសំណង់វប្បធម៌ដ៏ល្បីល្បាញដូចជាបណ្ណាល័យជាតិ សារមន្ទីរជាតិ និងសាកលវិទ្យាល័យ • នៅកណ្តាលក្រុងចាស់ក៏មានរុក្ខវិថីអប់ដោយស្ថាបត្យកម្មទំនើបលាយឡំទៅដោយអាគារចាស់ៗ ពីសម័យអាណានិគមនិងទីសក្ការបូជាជាច្រើនកន្លែង • ទីក្រុងសិង្ហបុរីសម្បូរទៅដោយប្រព័ន្ធផ្លូវរថយន្តក្រុងនិងផ្លូវក្រោមដី ដែលជួយសម្រួលដល់អ្នកដំណើរមិនឱ្យកកស្ទះហើយនៅជិតក្រុងនេះក៏មានអាកាសយានដ្ឋានអន្តរជាតិមួយឈ្មោះចាន់ហ្សី ។
បានជាគេនិយាយថា សិង្ហបុរីជាកូននាគមួយក្នុងចំណោមកូននាគទាំង៤នៅទ្វីបអាស៊ីព្រោះប្រទេសនេះមានការរីកចម្រើនលើគ្រប់វិស័យដូចជា វិស័យពាណិជ្ជកម្ម ឩស្សាហកម្ម វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន ។ ក្នុងនោះយើងសង្កេតឃើញថាប្រទេសសិង្ហបុរីមានដៃគូពាណិជ្ជកម្មជាមួយប្រទេសលើពិភពលោកចំនួន ១៣២ កំណើតពាណិជ្ជកម្មនេះត្រូវមើលឃើញតាមរយៈសកម្មភាពនៃកំពង់ផែដែលកើតឡើងពី ៦០ លានតោន រហូតដល់ ១៩០ លានតោនក្នុងមួយឆ្នាំ ។ ប្រទេសដែលដៃគូពាណិជ្ជកម្មធំជាងគេ គឺសហរដ្ឋអាមេរិកប្រទេសនៅអឺរ៉ុបនិងជប៉ុន ។ ម៉្យាងទៀតប្រទេសនេះមានផលិតផលជាតិបុរសសម្រាប់មនុស្សម្នាក់ស្មើនឹង ១២០០០ ដូល្លា ។
ប្រទេសភីលីពីនធ្លាប់នៅក្រោមអាណានិគមនិយមអេស៉្បាញ ជប៉ុន និងសហរដ្ឋអាមេរិក ។ ភាពខុសគ្នានៃអាណានិគមនីមួយៗគឺ ក. អេស៉្បាញ • មានគោលដៅពង្រីកឥទ្ធិពលគ្រិស្តសាសនានៅអាស៊ីអាគ្នេយ៍ • មានការប្រកាន់ពូជសាសន៍ដែលនាំឱ្យមានអំពើហិង្សាកាប់ស្លាប់ ពួកមេដឹកនាំសាសនា និងការច្បាប់យកដីធ្លីពីសំណាក់ពួកបព្វជិត ។ ខ. អាមេរិក • មានទិសដៅពង្រីកឥទ្ធិពលមហាអំណាចខ្លួន តាមរយៈការផ្សព្វផ្សាយ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលគេនិយាយថាជាបេសកម្មប្រជាធិបតេយ្យ ។ សហរដ្ឋអាមេរិកលបានចំណាយថវិកាជាច្រើន ដើម្បីជួយប្រទេសភីលីពីនលើវិស័យអប់រំ សុខាភិបាល និងសេដ្ឋឹកិច្ច ។ គ. ...
សហរដ្ឋអាមេរិកបានត្រួតត្រាប្រទេសភីលីពីននៅឆ្នាំ ១៨៩៨ ។ ដើម្បីកសាងប្រទេសភីលីពីនឱ្យរីកចម្រើនសហរដ្ឋអាមេរិកបានបន្សល់ទុក ក. វិស័យសេដ្ឋកិច្ច • សហរដ្ឋអាមេរិកបានបោះទុនវិនិយោគនៅមុនឆ្នាំ ១៩៤០ ចំនួនទឹកប្រាក់ ១៤០ លានដុល្លារ ដើម្បីជួយប្រទេសភីលីពីនលើវិស័យកសិកម្ម ដូចជាដំណាំអំពៅ ថ្នាក់ជក់ និងក្រចៅជាដើម • ពង្រីកផ្ទៃកសិកម្មនិងរោងចក្រឩស្សាហកម្ម ដែលជាកត្តាជួយលើកតម្កើងកម្រិតជីវភាពពួកកសិករនិងកម្មករភីលីពីន • ដើម្បីសម្រួលនាំចេញ ក៏មានការស្ថាបនាផ្លូវរថភ្លើងនៅតាមតំបន់ឆ្នេរផងដែរ ។ ខ. វិស័យសុខាភិបាល • សហរដ្ឋអាមេរិកបានបង្កើតនូវគិលានុប្បដ្ឋានចំនួន ១០០០ ព្រមទាំងមន្ទីរពេទ្យចំនួន ...