បញ្ហាសិទ្ធិមនុសុ្សរបស់ស្រ្ដី កុមារ និងគ្រួសាររបស់កម្មករក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម គឺ នៅក្នុងរោងចក្រវាយនភ័ណ្ឌអង់គ្លេស ៣/៤នៃពលករជាស្រ្ដីនិងជាក្មេងៗក្រោមអាយុ ១៨ឆ្នាំ ។ ក្រុមពលករប្រភេទនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នា នឹងមនុស្សពេញវ័យដែរ តែឪ្យប្រាក់ខែតិចតួចណាស់ ។ ក្មេងៗស្ទើរតែគ្មានបានកម្រៃ តែប្រាក់ខែរបស់ពួកគេគឺជាប្រាក់បន្ថែមមួយចាំបាច់ណាស់ ។ ពួកគេងាយស្ដាប់បង្គាប់ ងាយស្រួលទូន្មានណាស់ហើយមាឌតូចៗរបស់គេអាចរំអិលចូលក្នុងរូងចង្អៀតៗយករ៉ែ ឬ ចូលក្រោមម៉ាស៊ីនបាន ។ ការតវ៉ាលើកទី ១ របស់កម្មករ ស្ថិតនៅលើការហាមឃាត់ការងាក្មេងៗនិងការពារស្រ្ដីភេទ ។
vrean.com Latest Questions
ផលវិបាកនៃការដឹកជញ្ជូនក្នុងសម័យបដិបត្តន៍ឧស្សាហកម្មមាន ៖ ផ្លូវដែកនិងនាវាដើរដោយចំហាយទឹកត្រូវការមូលធនដ៏ច្រើនសម្បើមដែលផ្តត់ផ្តងដោយធនគារឬ ដោយក្រុងហ៊ុនឯកជន ។ ស្ពានផ្លូវរូងក្រោមដី ស្ពានដោម (ស្ពានកាត់ពីលើផ្លូវឬកាត់ជ្រលងភ្នំ ) ចំណតរថភ្លើងធ្វើឪ្យទេសភាពទាំងឡាយប្រែប្រួល ។ សំណង់ទាំងនេះត្រូវការចាំបាច់នូវការងារសាងសង់ដ៏ធំធេង ដែលបណ្ដាលឪ្យសេដ្ឋកិច្ចលូតលាស់រហ័ស ។ ដំណើររការនៃប្រព័ន្ធផ្លូវដែដកបង្កើតការងារយ៉ាងទំនាញៗ ធានាដោយភ្នាក់ងារអយស្ម័យយាន គួបផ្សំ នឹងមោទនភាពនៃវិជ្ជាជីវៈរបស់ពួកគេ ។ មនុស្សធ្វើចរាចរកាន់តែងាយស្រួលដោយសាររថភ្លើងនិងកប៉ាលប្រើចំហាយទឹកដែលសម្រូលដល់ចំណាកជនបទនិងទេសសន្ដរប្រវេសន៍ (ដំណើរផ្លាស់ប្រទេស ) ។ ចំណែកការបង្កើតជាទូរលេខ ( ...
វិស័យគមនាគមន៍សម័យបដិវត្តន៍ឧស្សាហកម្មរីកចម្រើនគឺ ៖ នៅសតវត្សទី ១៨ នៅក្នុងអណ្ដូងរ៉ែអង់គ្លេស គេប្រើកម្លាំងសត្វសេះអូសទាំញកូនទូរថយភ្លើងដំបូងមនៅលើផ្លូវរថភ្លើងធ្វើអំពីឈើក្រោយមកធ្វើអំពីដែក ។ ក្នុងឆ្នាំ ១៨១៤ ជនជាតិអង់គ្លេស ស្ដេហ្វាន់សុន បានធ្វើឪ្យម៉ាស៊ីនប្រើចំហាយទឹកបើកបរបានដោយប្រើកង់ ។ ម៉ាស៊ីនក្រោយនេះប្រើដោយប្រព័ន្ធពីស្ដុងនិងយេនក្បាលរថភ្លើងក៏ចាប់កំណើតឡើង ។ មុនដំបូងរថភ្លើងដឹកតែទំនិញប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ១៨៣០ រថភ្លើងដឹកអ្នកដំណើរទី១ ក៏ដំណើរការឡើង ។ ក្នុងឆ្នាំ ១៨៤៨ រថភ្លើងមានបំពង ផ្សេងហ្រ្វាំខ្យល់ទប់ល្បឿនជួយរក្សាសុវត្ថិភាព កម្លាំងនិងល្បឿនមាន ...
ដំណាក់កាលធំៗ ពាន់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម មានយុគកប្បាសនិងពីធ្យូងថ្មទៅប្រេងកាត ។
មូលហេតុនែវិវត្តិគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មគឺ ការប្រើម៉ាស៊ីនដើរដោយចំហាយទឹក អាចផ្ដល់ថាមពលដ៏សម្បូរថាមពលដ៏សម្បូរបែបនឹងមានតម្លៃថោក ។ នៅរវាងឆ្នាំ ១៨០០ ប្រទេសអង់គ្លេសមានធ្យូងថ្ម កម្លាំង ពលកម្មធន និងម៉ាស៊ីន វាយនភ័ណ្ឌទី ១ ដែលអាចឪ្យគេទទួលនាមផលទុនយ៉ាងច្រើនសម្បើមលើផលទុនដែលនៅសេសសល់ ។ ចំណែកប្រទេសដទៃទៀតកាន់តែច្រើនជាលំដាប់ អាស្រ័យដោយការអភិវឌ្ឍន័បច្ចេកទេសនោះគឺ “បដិវត្តន៍ឧស្សាហកម្ម “ ។ ឧស្សហកម្មប្រមូលផ្ដុំជំវិញតំបន់ស្រទាប់ធ្យូថ្ម ឬ ស្រទាប់រ៉ែដែក កំពង់ផែ ...
បានជាកត្តាមនុស្សនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មមានការប្រែប្រួលព្រោះដោយសារនៅសតវត្សទី ១៩ ការរីកចម្រើនផ្នែកកសិកម្មនិងវេសាស្រ្ដបានលុបបំបាត់នូវគ្រោះទុរ្ភិក្សនិងជំងឺរាលដាលធ្ងនធ្ងរនៅអឺរ៉ុបបន្ដកើនឡើងយ៉ាងរហ័សជាងកាលពីក្នុងសតវត្សទី ១៨ ។
ជនជាតិអឺរ៉ុបទៅដល់ទឹកដីអូស្តា្រលីដំបូងឈ្មោះ ជេមឃុប (ឆ្នាំ១៧៧០) ។
លោកអាធួរភីលីពទៅអូស្ត្រាលីតាមមធ្យោបាយនាវា ១១គ្រឿង ។ ក្នុងគោលបំណង យកទណ្ឌិត (អ្នកទោស) ចំនួន ៧១៧ នាក់ក្នុងនោះស្រ្តីចំនួន ១១៨ នាក់ មកទម្លាក់នៅកំពង់ផែហ្សាក់សុន គឺជាទីតាំងនៃក្រុងស៊ីដនីសព្វថ្ងៃ ។
អូស្ត្រាលីជាប្រទេសកសិកម្ម ឬជាប្រទេសឩស្សាហកម្ម ព្រោះប្រទេសនេះពឹងផ្អែកលើការនាំចេញសាច់ ទឹកដោះ រោមសត្វ និងស្រូវសាលីដ៏ធំទៀតផង ។
ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់អូសាស្រ្តាលី មានអង់គ្លេស ជប៉ុន កូរ៉េ តៃវ៉ាន់ សិង្ហបុរី និងហុងកុង ។