vrean.com Latest Questions
ទំនាក់ទំនងរវាងសិទ្ធិសេរីភាព និងច្បាប់ មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ រីឯច្បាប់ ជានិយាម ជាកាតព្វកិច្ចធំបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម។ ...
ប្រៀបធៀបសីលប្រាំរបស់ព្រះពុទ្ធសាសនាទៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៖ បញ្ចសីល ឬ សីល ៥ ១. បាណា ៖ វៀវចាកការសម្លាប់ជីវិត ២. អទិន្ទា ៖ វៀរចាកការលួចទ្រព្យអ្នកដទៃ ៣. កាមេ ៖ វៀរចាកការប្រព្រឹត្តខុសក្នុងផ្ងូវកាម ៤. មុសា ៖ វៀរចាកការពោលពាក្យកុហក ញុះញង់ បង្កាច់ បង្ខូច
ប្រភពដែលធ្វើឲ្យអ្នកដឹកនាំមានឥទ្ធិពលមាន ៖ • ចាត់តាំងពីថ្នាក់លើ ឬពីប្រជាជន • ចំណេះដឹង និងមានជំនាញប្រាកដ • ពេញចិត្ត និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ • ផ្ទេរអំណាចឲ្យខាងក្រោម ដែលយល់ពីភារកិច្ច និងការរីកចម្រើន • អំណាចដាក់ទណ្ឌកម្ម • ផ្តល់រង្វាន់លើកទឹកចិត្ត • ភាពស្មោះត្រង់ គោរព ការកោតសរសើរ ។
ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ រដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗដូចជា ៖ • ជួលឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្មព្រៃឈើ ឬរ៉ែ…។ • យកពន្ធដារលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយាន្តដ្ឋាន និងប្រៃសណីយ៍ទូរគមនាគមន៍ • យកកម្រៃពីទង្វើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា លារសុំច្បាប់រៀបអាពាហ៍ពិពាហ៍ការសុំច្បាប់បរបាញ់ការប្រមូលប្រាក់ផាកពិន័យផ្សេងៗដូចជា ការល្មើសនិងបទបញ្ជាចរាចរណ៍ ការបំពុលបរិស្ថានជាដើម ។ • យកកម្រៃពីការផ្តល់សិទ្ធិនិពន្ធ ឬសិទ្ធិបង្កើតស្នាដៃដើម្បីអាជីវកម្មផ្សេងៗ • យកកម្រៃពពីការបង្កើតឆ្នោតជាតិ ។
ក.អាល់ទីម៉ែតជាឧបករណ៍វាស់រយៈកម្ពស់តាមបម្រែបម្រួលនៃសីតុណ្ហភាព។ ខ.អាល់ទីម៉ែតជាឧបករណ៍វាស់រយៈកម្ពស់តាមបម្រែបម្រួលនៃសម្ពាធ។ គ.អាល់ទីម៉ែតជាឧបករណ៍វាស់បម្រែបម្រួលនៃសម្ពាធខ្យល់។ ឃ.អាល់ទីម៉ែតជាឧបករណ៍វាស់បម្រែបម្រួលនៃសម្ពាធទឹក។