កងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញា ឆ្នាំ១៩៩៤ ។
vrean.com Latest Questions
លោកដែលបានឡើងអំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ ។
កត្តាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ កសិកម្ម ។ • វិបត្ដិខាងសង្គម ដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ ។
ដើម្បីបំពេញការរខាត់បង់នៃជញ្ជីងពាណិជ្ជកម្ម សហភាពសូវៀតបានបង្កើន ការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២កោដិដុល្លា អាមេរិកក្នុងមួយឆ្នាំ។
បានជាសហភាពសូវៀតក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀតបានជួបនឹងវិបត្ដិកសិកម្មមួយយ៉ាងធ្ងន់ ពោលគឺផលិតផលមិនឆ្លើយតប ទៅនឹងតម្រូវការកកនុងស្រុក ដូចជា ស្រូវសាឡី ទឹកដោះ សាច់ បន្លែ និងផ្លែឈើ។
អាឡឺម៉ង់ខាងកើត បានក្លាយជាសមាជិកទីផ្សាររួមអឺរ៉ុបនៅឆ្នាំ១៩៥០ និងជាមាជិកបក្សសម្ព័ន្ធ វ៉ាសូវីនៅឆ្នាំ១៩៥៥ ។
លក្ខណៈនៃការបោះឆ្នោតសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់កើតមានដូចទៅ ៖ • ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងតែមួយគត់ក្នុងការដឹងនាំប្រទេសដែលមានតួនាទីជានាយករដ្ឋមន្រ្ដី • សភាអាឡឺម៉ង់មានសមាជិក ៥០០ ។
សហព័ន្ធរុស្សី ឫ សមាគមនៃរដ្ឋឯករាជ្យ មានន័យថាប្រទេសរុស្ស៉ី បញ្ចូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹងអ៊ុយក្រែន បេឡារូសនិងរដ្ឋឯករាជ្យមួយចំនួនទៀត ។
ក្រោយឯករាជ្យ ប្រធានាធិបតីដំបូង នៅរុស្សីមានឈ្មោះ បូរីស យែសស៊ីន ។
កត្តាដែលធ្វើឪ្យអរិយធម៌អង្គរអភិវឌ្ឍនដល់កំពូលគឺ ៖ • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រ គឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់មហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។ • វិស័យយោធា កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននឹងខ្លាំងពូកែ ...