ដើម្បីប្រឆាំងទៅនិងអ្វីដែលលោកហៅថាចក្រភពបិសាចលោកប្រធានាធិបតីរ៉ូណាល់រីហ្គេនបានធ្វើដូចតទៅ ៖ • រៀបចំគម្រោងផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថិវកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២(PershingII) នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងជ្រូចទំនើបធុនអេសអេស (SS 20) របស់សហភាពសូវៀត • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
លោកប្រធានាធិបតីរូបណាដែលបានបន្ដតំណែងពីលោក ជ័មី កាទ័រ គឺលោក រ៉ូណាល់ រីហ្គេននៅឆ្នាំ១៩៨១ ។
ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើបានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺនិងចែកចាយថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន៩៩%ដោយស្មើភាពគ្នានិងមិនរើសអើង • បង្កើតភ្នាក់ងារសុខភាពចំនួន៣៤ពាន់ពាន់នាក់ទូទាំងប្រទេសចាប់ពីទីក្រុងដល់ជនបទ ដោយចំណាយប្រាក់ចំនួន៤០០លានផោនស្មើនឹង៣.៥%នៃថវិកាជាតិទាំងមូល ។
នយោបាយរដ្ឋឧបត្ដម្ភគឺជានយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះប្រជាជន២៥លាននាក់ដែលគ្មានការងារធ្វើអ្នកជំងឺស្រ្ដីម៉ាយមន្រ្ដីចូលនិវត្ដន៍និងជនចាស់ជរា ។
ពីមុនអង់គ្លេសនិងសហភាពសូវៀតជាដៃគូនឹងគ្នាចុះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតវិញគឺដោយសារតែប្រទេសអង់គ្លេសមានគំនិតប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនេះលោក ឆឺឈីល បានថ្លែងនៅហ្វុលតុនថាពេលនេះវាំងននដែកបានបែងចែកទ្វីបអឺរ៉ុបជាពីរគឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើត ។
នៅពេលដែលអាឡឺម៉ងចូលលុកលុយសហភាពសូវៀតតើលោកឆឺឈឺលបានធ្វើការចរចារជាមួយលោកស្កាលីនដើម្បីបើកសមរភូមិខាងកើត ។
នៅពេលដែលអាឡឺម៉ងចូលលុកលុយសហភាពសូវៀតតើលោកឆឺឈឺលបានធ្វើការចរចារជាមួយលោកស្កាលីនដើម្បីបើកសមរភូមិខាងកើត ។
ប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ ។
បានជាសហរដ្ឋអាមេរិកបានប្រកាសសង្រ្គាមជាមួយអាឡឺម៉ងពីព្រោះនៅថ្ងៃទី០៧ខែធ្នូឆ្នាំ១៩៤១កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនេះសង្រ្គាមលោកលើកទី២បានរីករាលដាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិកក៏បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ដែលជាដៃគួរបស់ជប៉ុន ។
នៅថ្ងៃទី១២ខែឧសភា តើលោកឆឺឈីលបានថ្លែងនៅចំពោះមុខសភាពថា ខ្ញុំគ្មានអ្វីជូនប្រជាជនអង់គ្លេសទេគឺមានតែឈាមការតស៊ូទឹកភ្នែកនិងញើសតែប៉ុណ្ណោះដើម្បីយកជ័យជម្លះ ។