vrean.com Latest Questions
ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកផ្ដល់អត្ថប្រយោជន៏ដូចជា៖ • ទទួលបានធនធានថវិកា និងបច្ចេកទេស • ពិភពលោកជួយអភិរក្ស ការពារថែរក្សា • ជួយផ្សព្វផ្សាយឲ្យកាន់តែល្បីល្បាយលើសកលលោក • លើកស្ទួយសម្បត្តិវប្បធម៌ និងកិត្តិយសជាតិខ្មែរ • ផ្ដល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាតស្រុក • បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋតាមរយះការស្នាក់នៅ ហូបចុក ការលក់ដូរ ដឹកជញ្ជួន អ្នកនាំភ្ញៀវ និងសេវាកម្មទេសចរណ៏ដទៃទៀត។ • ទាក់ទាញអ្នកវិនិយោគទុនបរទេសឲ្យមកវិនិយោគទុកលើវិស័យឧស្សាហកម្មគ្មានផ្សែងនៅកម្ពុជា។
ការរើសអើង គឺជាអំពើដែលបង្ហាញអំពីការប្រកាន់ ការបែងចែក ការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលលក្ខណះផ្ទាលើខ្លួនរបស់គេនិងជាអំពើទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាព ខាងផ្លួវកាយ ភេទ ពូជសាសន៍ និងសាសនា។
ការបែកបន្ទាយលង្វែកផ្តល់ផលវិបាកដូចជា ៖ • ប្រទេសធ្លាប់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ • ប្រទេសធ្លាប់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ(ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៍ខ្មែរ • ប្រទេសធ្លាប់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ • ក្សត្រ៤អង្គ គ្មានទសពិធរាជធម៍ ។
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ • សិទ្ធិមានវត្តមាន • សិទ្ធិឲ្យមានការគោរពដល់សញ្ញាណជាត់ និងសញ្ញាណវប្បធម៌ • សិទ្ធិស្វ័យសម្រេច • សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ • សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ • សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអន្តរជាតិ • សិទ្ធិដើម្បីវប្បធម៌ រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌ • សិទ្ធិរក្សាការពារវប្បធម៌ • សិទ្ធិរក្សាការពារបរិស្ថាន • សិទ្ធិមិនឲ្យមានការរើសអើងមកលើខ្លួន។ល។