vrean.com Latest Questions
ស្នាដៃ ដែលធ្វើឪ្យ អ្នកស្រី ម៉ាការេត ថាត់ឆឺ កាន់តំណែងយូរជាងគេពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដោយសារ៖ • ជ័នជំនះលើកោះហ្វក់ឡិននៅក្នុងចម្បាំងជាមួយអាហ្សង់ទីន • ការខ្ចងយកប្រេងនៅសមុទ្រខាងជើងកាត់បន្ថយការនាំចូលប្រេងពីអារ៉ាប់ • កាត់បន្ថយពីទំនាស់រវាងគណបក្សប្រឆាំង។
តើប្អួនមានវិធីអ្វីខ្លះ ដើម្បីជួយដោះស្រាយអ្នកមានបញ្ហាតានតឹងចិត្ដ?
ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ១៩៤៨ហើយត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៤៩។
មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់”។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀមគឺប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...
នៅអ៊ីតាលីនាយករដ្ឋមន្រ្ដីត្រូវបានតែងតាំងដោយប្រធានាធិបតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភាហើយនាយករដ្ឋមន្រ្ដីត្រូវបានជ្រើសតាំងចេញពីសមាជិកសភា។ នាយរដ្ឋមន្រ្ដីគ្មានកំណត់អាណត្ដិទេពោលគឺសភាអាចដកនាយករដ្ឋមន្រ្ដីចេញពីតំណែងបានប្រសិនណាបើគាត់មានកំហុស។