vrean.com Latest Questions
ដែលហៅថាបញ្ញា៖ • លោកក្លាប៉ារែតៈ បញ្ញាគឺជាសម្បរទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ • លោកដីឡាក្រ័រៈ បញ្ញាគឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម • លោកហាតម៉ាន់ៈ បញ្ញាគឺជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ • លោកប៊ែសុនៈ បញ្ញាគឺជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ • លោកដេកាតៈ បញ្ញាគឺជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ញាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។ • លោកកូល័រៈ បញ្ញាគឺជាអព្ភន្តរញាណភ្លាមៗ។ • តាមទ្រឹស្តីពុទ្ធសាសនាៈ បញ្ហាគឺជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខក្សេមក្សាន្ត។
ដំណើរការ នឹងបញ្ចប់នៃសង្គ្រាម ៖ • ថ្ងៃទី២៥ មិថុនា ១៩៥០ កូរ៉េខាងជើងលើកទ័ពចូលទៅកូរ៉េខាងត្បូង • ថ្ងៃទី១៥ តុលា ១៩៥០ សហរដ្ឋអាមេរិកលើកទ័ពចូលប្រទេសកូរ៉េខាងត្បូងក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព ។ • ថ្ងៃទី០២ វិច្ឆិកា ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េ ។ បញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពនៅ ប៉ាន់មុនជុម ថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់ព្រំដែនប្រទេសទាំង២តាមខ្សែស្របទី ៣៨ ។
ការញៀនថ្នាំ/គ្រឿងញៀនផ្តល់ផលអាក្រក់ដល់សតិបញ្ញា គឺធ្វើអោយមនុស្សមានជំងឺសរសៃប្រសាទ បាត់បង់ការចងចាំ មួម៉ៅជាដើម។
សាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បានទេ ។ តួនាទីសង្គមចំពោះសាសនា • ប្រជាជន សាសនិក អ្នកស្រុកអ្នកភូមិ សមាជិកសង្គមគឺជា ស្ថាបនិកជំនឿសាសនាតាមកម្រិតនៃទស្សនៈយល់ដឹងរបស់ខ្លួន ហើយធ្វើការកែលម្អទៅតាមសម័យកាលទៅតាមការនិយមរហូតបង្កើតបានជាអង្គការសាសនាដែលមានអត្ថិភាពមកដល់់សព្វថ្ងៃនេះ ។ • សមាជិកសង្គម គឺជាអ្នកកំណត់ទីសក្ការៈបូជារបស់សហគមន៍ សង្គម ហើយនាំគ្នាកសាងវត្តអារាម ព្រះវិហារ សម្បត្តិវប្បធម៌ លទ្ធកម្ម រៀបចំឲ្យមានវិធីប្រតិបត្តិផ្សេងៗ ខុសប្លែកគ្នាតាមជំនឿសាសនានីមួយៗរៀងខ្លួនបង្កើតបានជាទំនៀមទំម្លាប់ប្រពៃណី ហើយនាំគ្នាប្រតិបត្តិតៗគ្នារៀងមក ។ • ឧបាសក ឧបាសិកា សាសនិកគាំទ្រផ្នែកជីវភាពសម្ភារៈទាំងផ្នែកជីវភាពស្មារតីដល់សាសនាបានបញ្ជូនបុត្រធីតាឲ្យទៅបួសរៀនដើម្បីរក្សា ...
មិនត្រូវប្រព្រឹត្តអំពើអាក្រក់ទាំង ១០ យ៉ាង ដែលកើតពីកាយ វាចារ និងចិត្ត ។ អំពើទាំងនោះមានដូចជា ៖ ក. កាយកម្ម ( ដោយអំពើ ) • មិនត្រូវសំលាប់ • មិនត្រូវលួចប្លន់ • មិនត្រូវរំលោភលើភេទនានា ខ. វិចីកម្ម៤ (ដោយវាចារ) • មិនត្រួវកុហក • មិនត្រូវនិយាយញុះញង់ • មិនត្រូវនិយាយត្រគោះបោះបោក • មិនត្រូវការនិយាយមិនបានការ គ.មនោកម្មបី ...
ពិធីបុណ្យចូលឆ្នាំមានរយៈពេលបីថ្ងៃ ។ ក្នុងពិធីបុណ្យនេះតភ្ជាប់ពិធីបុណ្យនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖ • ភ្នំខ្សាច់តំណាងឲ្យបពិត្រ នៃលោធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល ៥ ដែលភ្នំកណ្ដាលតំណាងឲ្យភ្នំសុមេរុ និងកំពូល ៤ ទៀតតំណាងឲ្យទ្វីបទាំងបួន ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញ ភ្នំសុមេរុ ។ • ការពូនភ្នំខ្សាច់ជាការកសាង “ វាលុកចេតិយ” ដែលតំណាងឲ្យ ...