vrean.com Latest Questions
ពួកអាស្តែកមានជំនឿលើពហុទេពនិយម គឺជាធាតុផ្សំម៉្យាងសម្រាប់សម្គាល់អរិយធម៌របស់ពួកគេ។ អាទិទេពពស់មានស្លាបគឺជាអាទិទេពតំណាងឱ្យការស្លាប់និងការរស់ឡើងវិញ។ ពួកអាស្តែកយល់ថាអាទិទេពរស់ដោយសារទឹកអម្រិត(ជាទីសក្ការៈ)ដែលគ្មានអ្វីក្រៅពីឈាមមនុស្សឡើយបើសិនពុំមានឈាមជាដង្វាយទេ អាទិទេពខ្ញាល់នឹងធ្វើឱ្យមានគ្រោះមហន្តរាយផ្សេងៗដូចជា ភាពអត់ឃ្លាន រោគរាតត្បាត ការរញ្ជួយដីជាដើម។ តើអ្នកគិតដូចម្តេចប្រសិនបើជំនឿនេះបន្តរហូតដល់សព្វថ្ងៃនេះ?
យោងតាមប្រវត្តិសាស្រ្តអរិយធម៌អាមេរិកបុរាណមាន បី ចក្រភព គី ចក្រភពម៉ាយ៉ា ចក្រភពអាស្តែក និងចក្រភពអាំងកា។ ចក្រភពម៉ាយ៉ាលាតសន្ធឹងលើទឹកដីម៉ិចស៊ិចភាគខាងត្បូង ។ចក្រភពអាស្តែកមានទតាំងស្ថិតនៅប្រទេសម៉ិចស៊ិចភាគកណ្តាល ចំណែកឯចក្រភពអាំងកាវិញ មានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង។ ក. ប្រាប់ពីការរស់នៅ ខ. ប្រាប់ពីទីតាំងភូមិសាស្រ្ត គ. ប្រាប់ពីសាសនា ឃ. ប្រាប់ពីនយោបាយ