ដើម្បីធ្វើឪ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែនការសេដ្ឋកិច្ចឡើង ។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចទៅ ៖ • ធ្វើឪ្យប្រាក់ហ្រ្វល់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្ដរជាតិ ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពល បរមាណូ ការសិក្សាពីទី អវកាសកែតម្រូវ នៃទូរទស្សន៍ពណ៌ ។ • ការបង្កើតសមត្ថភាពដឹងជញ្ចូនតាមអាកាស ដោយការស្ថាប័នយន្ដហោះយក្សរួមគ្នាជាមួយអង់គ្លេស ។
vrean.com Latest Questions
លោក ដឺ ហ្គោល បានធ្លាប់ចេញពីតំណែង នៅថ្ងៃ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោក មិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើការរបស់ពួកកម្មកររាប់សែននាក់នៅទីក្រុងប៉ារីស ។
រដ្ឋធម្មនុញ្ញសាធារណៈទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុនៗ ត្រង់ថារដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋទី ៥ បានប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានធិបតី ។
ក្នុងសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូឡង់ និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤០ ។
លោកឧត្តមសេនីយ៍ ដីហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹកត្តិការណ៍ដូចជា ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលជាឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ងថែមទាំងមានកម្មករមួយភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជប៉ុនបានវាយប្រហារលើកងទ័ពសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃ ហើយនៅឆ្នាំ ១៩៤២ កងទ័ពជប៉ុនក៏បានចូលលុកលុយ ពាសពេញទ្វីបអាស៊ីទាំងមូល ។
ភាពសាហាវយង់ឃ្នងរបស់កងទ័ពអាឡឺម៉ង់មកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូល ហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លួននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម័្ពន្ធមិត្តអំពី សកម្មភាពរបស់កងទ័ពអាឡឺម៉ង់ ។
កងទ័ពសម្ព័ន្ធមិត្តបារាំងបានបើកការវាយលុកយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង់ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ១៩៤៤ នៅតំបន់ ណរម៉ង់ឌី ។
កងទ័ពសម្ព័ន្ធមិត្តរបស់បារាំងមានប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧត្ដមសេនីយ៍អេស៊ិន ហាវ័រ ។
កងទ័ពអាឡឺម៉ង់ និងជប៉ុនបានប្រកាសដាក់អាវុធចុះចាញ់ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៤៥ ។