vrean.com Latest Questions
មាត្រាទី១ ជំពូក១ ត្រង់វាក្សខ័ណ្ឌទី២ បានចែងថាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹតអចិន្រ្ដៃយ៍ មិនចូលបក្ស-សម្ព័ន្ធ និងនៅមាត្រាទី៥១ វាក្សខ័ណ្ឌទី១ ជំពូក៤ ដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអនុវត្តរបបនយោបាយសេរីពហុបក្ស”។
ចម្លាក់បូរាណខ្មែរមាន ៣បែបគឺ ៖ • ចម្លាក់លិប ៖ ជាចម្លាក់ដែលគេឆ្កៀលសាច់ថ្មឱ្យកើតចេញជាចម្លាក់ ។ • ចម្លាក់លាន ៖ ជាចម្លាក់ដែលគេឆ្លាក់លាតខ្ពស់ចេញពីផ្ទៃថ្ម ។ • ចម្លាក់លោតៈ ៖ ជាចម្លាក់ដែលគេឆ្លាក់លោតចេញពីផ្ទៃថ្មហាក់ដូចជា ឥតជាប់នឹងផ្ទៃថ្ម ។
យើងសង្គេតឃើញថាសព្វថ្ងៃប្រទេសកម្ពុជាមានជនជាតិជាច្រើនមករស់នៅពិសេសជនជាតិបរទេស។វាក៏ដូចជានៅក្នុងគ្រូសារយើងដែរបើសិនជាមានសមាជិកច្រើន។ តើវាមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះដែលមានវត្តមានជនជាតិទាំងនោះមករស់នៅលើទឹកដីកម្ពុជាយើង?
មាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះ ឆ្នោត។