ដើម្បីអាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសដំណាងសិស្សបានគេត្រូវ ៖ • ដាក់ពាក្យឈរឈ្មោះជាបេក្ខជន ដោយមានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួនឲ្យបានច្បាស់លាស់ • មានសមត្ថភាព សីលធម៌ សុជីវធម៌ និងសុខភាពល្អ • ចេះអធ្យាស្រ័យ ចំពោះមិត្តរួមថ្នាក់ • ឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ទាំងការរៀនសូត្រ ទាំងការគោរពវិន័យសាលារៀន • មករៀនទៀងទាត់ យកចិត្តទុកដាក់ក្នុងការសម្អាតអនាម័យថ្នាក់រៀននិងសាលារៀន ។
vrean.com Latest Questions
ពាក្យ ”គុក” សំដៅដល់ទីងងឹត មានន័យថាជាកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់។ ប្រាសាទនេះគឺជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជាក្នុងការអប់រំផ្លូវចិត្ត។
មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
ក្រោយថ្ងៃ ១៧ មេសា ១៩៧៩ កងកម្លាំងប្រដាប់អាវុធរំដោះជាតិបានអនុវត្តតាមបញ្ជារបស់លេខាបក្សកុំម្មុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ប្រការគឺ៖ ១. ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ ២. លុបបំបាត់ផ្សារ ៣. លុបបំបាត់រូបិយបណ្ណរបស់របប លន់ នល់ ហើយដករូបិយប័ណ្ណបដិវត្តដែលបោះពុម្ពរួចហើយ ៤. ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឲ្យទៅធ្វើស្រែចម្ការតាមទិសដៅដែលពួកគេទៅដល់មូលដ្ឋាននីមួយៗ ៥. ប្រហារជីវិតេដឹកនាំរបប លន់ នល់ ៦. បង្កើតសហករណ៏កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតឲ្យមានរោងបាយរួម ៧. បណ្ដេញជនជាតិភាគតតិចវៀតណាមឲ្យចេញទាំងអស់