ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួន២១ខេត្តគឺ ៖ • កំពង់ស្រកាត្រី • រោងដំរី • ព្រៃនគរ • ផ្សំអំបិល • មេស • គោះគង • ព្រែកឬស្សី • លុងហោ • ព្រះត្រពាំង • ផ្សារដែក • មាត់ជ្រូក • បារាជ • ឃ្លាំង • ពាម • ក្រមួនស • ពលលាវ • ពាមបារាជ • ទួលតាមោក • ព្រះសួគ៌ា • អូកាប់ • ឈ្មោះថ្មី ...
vrean.com Latest Questions
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស៍ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០ រំលងអាធាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ។ ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ។
នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖ • ទំនិញឡើងថ្លៃលើសកម្រិត • ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព • អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត • ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល • គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្នុងសង្គម ។ ហើយដើម្បីទប់ស្កាត់អំពើពុករលួយយើងត្រូវ៖ • ជ្រើសរើសអ្នកដឹកនាំល្អដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់ • សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន • ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែលមានអំណាច និងបានកិត្តិស័ព្ទ ស្ថាប័ននោះមុខជាទាញមនុស្សល្អៗមកជិតខ្លួនឲ្យធ្វើការហើយច្រានមនុស្សពុករលួយឲ្យឃ្លាតឆ្ងាយ ។
លោកឧត្តមសេនីយ៍ ដឺហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងមនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹត្តិការណ៍ដូចម្ដេច ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ង់ថែមទាំងមានកម្មភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។
ចំពោះការរើសគូស្រករនៅសម័យអាណាចក្រចេនឡា កូនកម្លោះ ពេញចិត្តកូនក្រមុំត្រូវឱ្យឪពុកម្តាយចាស់ទុំនាំទៅលេងផ្ទះកូនក្រមុំ ពីរឬបីដង ដោយមាននំចំណីនិងផ្លែឈើផង។ ចំពោះបច្ចុប្បន្នការរើសគូស្រករ តើគេធ្វើដូចម្តេច?