ក្រោយពីមរណៈភាពលោក ស្ដាលីន មានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដូចជា ៖ • កាត់ទោសអ្នកដែលបានបម្រើក្បាលម៉ាស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន ។ • សម្បត្តិសាធារណៈដែលមានឈ្មោះស្ដាលីន គឺ ត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើម វិញ ។
vrean.com Latest Questions
កត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍ឪ្យចូលមកទស្សនាក្នុងអ៊ីតាលីមានដូចជា ៖ • មរតកធម្មជាតិពិឆ្នេរខ្សាច់ភ្លឺផ្លេត លាតសន្ធឹងនោក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង ។ • មរតកដំណែងវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់ វិហារសិនពីទ័រជាដើមមានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតទីក្រុងប្រវត្តិសាស្រ្ដ ។
រូបិយប័ណ្ណដែលបានមកពីវិស័យទេសចរណ៍នៅអ៊ីតាលីបានជួយដូចជា ៖ • ការទូទាត់ជញ្ជីងពាណិជ្ជកម្មដែលខាតបង់មួយផ្នែក • ការជម្រុញសេដ្ឋកិច្ចអ៊ីតាលីឪ្យក្លាយជាប្រទេសអ្នកមាននៅក្នុងចំណោមប្រទេសមហាអំណាច ឧស្សាហកម្មទាំង៨ ។
នៅទសវត្សឆ្នាំ ១៩៩០ ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយនឹងអ៊ីតាលីរួមមាន អាឡឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូរៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ក្រោយសង្រ្គាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជា ២ គឺមូលធននិយយម ឬ សេរី និងសង្គមនិយម ឬកុំមុនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសហភាពសូវៀត ។
សហភាពសូវៀត និងសហរដ្ឋអាមេរិកចាប់ផ្ដើមប្រឈមមុខដាក់ គ្នានៅឆ្នាំ១៩៤៧ នេះគឺដោយសារតែសហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបាន ជាសង្រ្គាមត្រជាក់ ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺ សហភាពសូវៀត ។ វិនាសកម្មនោះរួមមាន ៖ • ផ្លូវរថភ្លើង២ ភាគ៣ ត្រូវបានបំផ្លាញ ។ • រោងចក្រនិងកសិដ្ឋានជាច្រើនកន្លែងរងការខូចខាត ស្មើរតែទាំងស្រុង កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់ ។
លោក វិន ស្ដុន ឆឺឈីល បានលើកឡើងថា ព្រំដែន អឺរ៉ុបខាងលិច និងអឺរ៉ុប ខាងកើត ខណ្ឌចែកដោយវាំងននដែក ។
នៅអ៊ីតាលីសកលវិទ្យាល័យរដ្ឋមាន ៤៧កន្លែង ហើយសកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺ សាកលវិទ្យាល័យបូឡូញ៉ា ត្រូវបានកសាងឡើងនៅឆ្នាំ ១១០០ នៃគ្រឹះសករាជ ។