vrean.com Latest Questions
បានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់ បុព្វបុរសជាតិពីព្រោះ ស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជាភស្តុតាង បញ្ចាក់ថាបុព្វបុរសខ្មែរ មានទេពកោសល្យប្រកប ដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រូតលើគ្នាដោយគ្មានប្រើ ដែកសសៃឬ បាយអ្វីឡើយ ដោយមានជំហរឹងមាំទ្រាំទ្រ បាននិងអាកាសធាតុរាប់សតវត្ស ។ ម៉្យាងទៀតស្ថាបត្យកម្មផ្នែកចម្លាក់ ក៏បញ្ជាក់ពីសក្ខីភាពថា ជនជាតិខ្មែរក៏ជនជាតិដែលចរិតឧស្សាហ៍ព្យាយាម តស៊ូ អំណត់ទេក៏មិនអាចសម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យ ជាច្រើនដែលរំលេចនូវក្បូរក្បាច់រចនារស់រវើក ល្វត់ល្វន់តាមក្បាច់លិប លៀន លោត ...
បារាំងបានធ្វើកំណែទម្រង់លើផ្នែកមួយចំនួនដូចជា៖ • ប្រព័ន្ធការងារ • រដ្ឋបាល • ការបង្កើតប្រព័ន្ធច្បាប់ថ្មី • ការបង្កើតកម្មសិទ្ធិលើដីធ្លី • ការលុបបំបាត់របបទាសភាព • បង្កើតឲ្យមានទម្លាប់ប្រពៃបែបបុរាណ។
ច្បាប់ឯកពន្ធភាពមានប្រយោជន៍ ដូចជា ៖ • ធ្វើឱ្យប្តីប្រពន្ធមានភាពកក់ក្តៅ មានជំនឿចិត្តលើគ្នាទៅវិញទៅមក • ធ្វើឱ្យប្តីប្រពន្ធមានភាពលក្ខណៈពេញលេញក្នុងផ្លូវច្បាប់ • រក្សាបាននូវវប្បធម៌ប្តីមួយ ដែលជាវប្បធម៌ខ្មែរ • រក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាពសង្គម • កាត់បន្ថយភាពក្រីក្រ ភាពមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធ • ធ្វើឱ្យប្តីប្រពន្ធមានតម្លៃ និងសមធម៌ • ការពារបាននូវសេចក្តីថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុភមង្គលក្នុងគ្រួសារ ។
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានសិទ្ធិនិង សេរីភាពរបស់បុគ្គល សេរីភាពសារពត៏មាន មានគណបក្សនយោបាយច្រើនការបោះឆ្នោតដោយសេរី និងយុត្តិធម៏ ពហុនិយមនិងការអធ្យាស្រ័យ ការផ្ទេរអំណាចឲ្យគណបក្សឈ្នះឆ្នោតដោយសន្តិវិធី រដ្ឋាភិបាលអព្យាក្រិតផ្នែកនយោបាយ ការបែងចែកអំណាចទាំងបីទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ឲ្យបានញញឹមទូលំទូលាយនិងជិតសិ្នទ្ធិ និងយកច្បាប់ជាធំជាដើម….។
លោកស្រី ម៉ាការ៉េត ថាច់ឆឺជាប់ដំណែងនាយករដ្ឋមន្ត្រី៣លើកគឺ៖ • លើកទី១ ឆ្នាំ១៩៧៩ • លើកទី២ ឆ្នាំ ១៩៨៣ • លើកទី៣ ឆ្នាំ ១៩៨៧
ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ ។
បានជាចាំបាច់មានពិធីចូលម្លប់ ពីព្រោះ ៖ • ពិធីចូលម្លប់ជាទំនៀមទម្លាប់់របស់ខ្មែរតាំងពីយូរណាស់មកហើយ • អប់រំបំពេញលក្ខណៈផ្នែកសីលធម៌ ចរិយាធម៌ របៀបរស់នៅ ពេលមានគូរស្រករកុំខ្ជះខ្ជាយ ចេះសន្សំសំចៃ ឬកពារទន់ប្លន់ រៀនពីវិជ្ជាមេផ្ទះផ្សេងៗឲ្យកូនស្រី • ប្រកាសភាពពេញក្រមុំឲ្យកូនស្រី • បន្ទំសម្បុរ និងអប់រំរាងកាយឲ្យកូនស្រី • ទាក់ទាញអារម្មណ៍ញាតិមិត្ត តាមរយៈរូបចរិយានិងវិជ្ជា ។ ដូចនេះចាំបាច់ត្រូវធ្វើពិធីចូលម្លប់គឺ វាជាទំនៀមទម្លាប់ខ្មែរ និងគោលបំណងបំពេញលក្ខណៈឲ្យកូនស្រីទាំងផ្នែករូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ។