លកក្ខណៈសំខាន់របស់និមិត្តសញ្ញាណជាតិរួមមាន៖ • ស្គាល់ពីប្រភពលក្ខណៈនិងត៥ម្លៃរបស់ព្រលឹងជាតិបានច្បាស់លាស់ ក៏ដូចជាឈានទៅស្គាល់អរិយធម៌ខ្មែរ ហើយនាំឲ្យមនុស្សខ្មែរមានមោទនៈភាពជាតិ មនសិការជាតិពិសេសស្គាល់ពីឧត្តមប្រយោជន៍ជាតិ និងប្រជាជន • ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិតាំងពីបុរាណ • មានទឹកចិត្តស្រឡាញ់ការពារ និងថែរក្សាជាតិ • ហ៊ានលះបង់អ្វីៗដើម្បីជាតិ ផលប្រយោជន៍ជាតិ ឬដើម្បីបុព្វហេតុជាតិនិងប្ហរជាជន ។
vrean.com Latest Questions
ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ។
លោក គ្រូតឆូវ បានចាត់ទុកខ្លួនគាត់ថាជាអ្នកនយោបាយដែើស្មោះត្រង់ចំពោះអ្នកដឹកនាំលេនីន ដោយចោទរបបស្ដាលីន ថាជារបបដើរខុសផ្លូវធ្វើឲ្យខូចខាតដល់សង្គម។ គាត់បានដើរតួនាទីជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងនយោធា ដែលបន្សល់ទុកពីរបបស្ដារលីន។
ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ ស្ថាប័នពាក់ព័ន្ធនីមួយៗមានកាតព្វកិច្ចដូចខាងក្រោម៖ ក. មាតាបិតា ឬអាណាព្យាបាលត្រូវ • ចិញ្ចឹមបីបាច់ ថែរក្សាកុមារឱ្យបានល្អ (ផ្គត់ផ្គង់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងប្រកបដោយវីតាមីនគ្រប់មុខ ជួយសម្អាតអនាម័យ ចំពោះកូន) • នាំកូនឱ្យចូលរៀន ផ្គត់ផ្គង់ថវិកា សម្ភារៈនិងជួយកាមដានការសិក្សាដល់កូន ឬជួយបង្ហាត់បង្រៀនដល់កូន • ជួយពន្យល់ណែនាំ ឬផ្តល់ជាបទពិសោធន៍នានាដល់កូនពីបញ្ហាការសិក្សា និងផលប្រយោជន៍នៃចំណេះដឹង • ផ្តល់ការលើកទឹកចិត្តដល់កុមារឱ្យមានចិត្តតស៊ូ អំណត់ព្យាយាមក្នុងការសិក្សា ។ ខ. សហគមន៍ • សាលារៀន ដែលមានលោកគ្រូ ...
ព្រឹត្តិការណ៍ធំៗក្នុងពេលមានសង្គ្រាមត្រជាក់ឲ្យបានបួនយ៉ាងតិចដូចជា : • ការបែងចែករូបីយប័ណ្ណ ពីម៉ាកមកជាន់ម៉ាក • ការបង្កើតបក្សសម្ព័ន្ធអូតង់និងវ៉ាសូវី • ការរត់ប្រណាំង បច្ចេកវិទ្យា និងសព្វាវុធ • សង្គ្រាមនៅឩបទ្វីបកូរ៉េ ។
ពេលចាប់ផ្តើមសម័យសាធារណៈរដ្ឋទី៥ បារាំងបានអនុវត្តផែនការសេដ្ឋកិច្ចដូចជា ៖ • ធ្វើឲ្យប្រាក់ហ្វ្រង់មានលំនឹង • រំសាយឩស្សាហកម្មខ្នាតតូច បង្កើតឩស្សាហកម្មខ្នាតធំ • បង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ។
ស្ថានភាពប្រទេសបារាំងក្រោយសង្គ្រាមលោកលើកទី ២ មានលក្ខណៈ ៖ • អ្វីៗត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមដូចជា ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ..។ • ប្រជាជនបារាំងត្រូវបាត់បង់ជីវិតអស់ ៧៥០ពាន់នាក់ ។ • សេដ្ឋកិច្ចបារាំងជួបឩបសគ្គយ៉ាងធ្ងន់ធ្ងរ ( អតិផរណា) ។ • ជួបប្រទះវិបត្តិសេដ្ឋកិច្ចសង្គមនិងវិបត្តិនយោបាយដោយសារឥទ្ធិពលសហភាពសូវៀតនៅក្នុងសមាជិករដ្ឋាភិបាល ។
ឈ្មោះអង្គការអន្តរជាតិ ដែលចំណុះឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ឲ្យបានចំនួនពីរ មាន អង្គការសុខភាពពិភពលោក (WHO) : មានទិសដៅជួយអភិវឌ្ឍវិស័យសុខាភិបាលដល់ប្រទេសក្រីក្រទាំងឡាយ ។ អង្គការយូនីសែហ្វ (UNICEF) : ជួយកុមារផ្នែកចំណីអាហា ថ្នាំពេទ្យ ព្រមទាំងឩបករណ៍ផ្សេងៗដែលទាក់ទងដល់ការបណ្តុះបណ្តាលកុមារ ។
បុព្វហេតុដែលធ្វើឲ្យជនជាតិចិនចំណាកស្រុក គឺ ៖ • កំណើនប្រជាជានដ៏ច្រើន • សង្គ្រាម និងគ្រោះទុរភិក្ស • ការធ្វើពាណិជ្ជកម្ម • ស្វែងរកសិទ្ធិសេរីភាព ។