សមាជិកទាំងអស់មាន ១២០នាក់ ហើយមានសមាជិកស្រ្ដីតែ ៧រូបទេ។
vrean.com Latest Questions
បានជាគេតែងនិយាយថា វប្បធម៌ អរិយាធម៌ មិននិយាយថាសង្គមធម៌អរិយាធម៌ ព្រះវប្បធម៌និងសង្គមធម៌ ជាមែកធាងសំខាន់ដែលមានទំនាកទំនងយ៉ាងជិតស្និតហើយសំខាន់ដូចគ្នា ។ វប្បធម៌ គឺសំដៅលើសកម្មភាពពលកម្មខួរក្បាលនិងរាងកាយរបស់មនុស្សម្នាក់ដែលស្ដែងឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដីអាចវាយតម្លៃបានភ្លាមថា អ្នកនេះ ឬ អ្នកនោះមានវប្បធម៌ទាប ឬ វប្បធម៌ខ្ពស់ភ្លាមៗ ។ ចំណែកសង្គមធម៌វិញ គឺជាពពួកមនុស្ស ឬ ចង្កោមមនុស្សដែលរស់នៅលើប្រមូលផ្ដុំគ្នាមានមុខរបរនាក់នងគ្នាទៅវិញទៅមកដែលគេពុំអាចវាយតម្លៃបានភ្លាមៗ ...
រូបារម្មណ៍នីក្នុងកំណាព្យ គឺសម្តៅទៅលើការចងក្រងពាក្យពេចន៏ ឃ្លា ប្រយោគ ឬអត្ថបទទាំងមូលរបស់កំណាព្យ ដែលអ្នកនិពន្ធបានតាក់តែងឡើង ដោយមានការបញ្ចូលនូវសិល្ប៍វិធីដែលអាចទាក់ទាញអារម្មណ៍អ្នកអាន អ្នកទស្សនា អ្នកស្តាប់ឲ្យទទួលបាននូវអារម្មណ៏រំភើពសប្បាយរីករាយ រន្ធត់ តក់ស្លុត កម្សត់ ទុក្ខសោក និវាសព្រាត់ប្រាស ឈឺចាប់ជាដើម ។
ព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នទៅលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ១០ ដែលមានជាអាទិ៍ • កតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចុះហត្ថលេខាឆ្នាំ ១៩៩២ • កតិសញ្ញាអន្តរជាតិសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៍ ឆ្នាំ ១៩៩២ • អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មឆ្នាំ ១៩៩២ • អនុញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះបទឩក្រិដ្ឋប្រល័យពូជសាសន៍ ឆ្នាំ ១៩៥០ • អនុសញ្ញាស្តីពីការលុបបំបាច់ចោលរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ឆ្នាំ ១៩៩២ • អនុសញ្ញាស្តីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៨៣ • អនុសញ្ញាស្តីពីសិទ្ធិកុមារ ឆ្នាំ ១៩៩២
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើវិស័យកសិកម្ម ដោយពង្រឹកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជស្រូវ នយោបាយទឹក និងប្រើប្រាស់ដី ។
ការបង្រួបបង្រួមប្រទេសអាឡឺម៉ង់ប្រព្រឹត្ត៖ • ធ្វើឱ្យរូបីយប័ណ្ណ ឯកភារឹតមួយ (១ កក្កដា ១៩៩០) • ឯកភាពផនែកនយោបាយ (៣ តុលា ១៩៩០) • សម្ព័ន្ធមិត្តទាំងបួន អាមេរិក បារាំង អង់គ្លេស រូស៊ី ដកទ័ព ចេញពីអាឡឺម៉ង់។
ចំនួនប្រជាជនសកម្មនៅកម្ពុជាក្នុងឆ្នាំ ២០០៨ មានបុរស និងស្រ្តីដែលធ្វើការងារលើវិស័យការងារទាំងបីគឺ កសិកម្ម ឩស្សាហកម្ម និងសេវាកម្មមានដូចជា៖ • ចំពោះវិស័យកសិកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះភាពច្រើនជាស្រ្តី និងមាននិន្នាការថយចុះនៅឆ្នាំ ២០០៨ • ចំពោះវិស័យឩស្សាហកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះមានការកើន • ឡើងគួរឲ្យកត់សម្គាល់គឺ ស្រ្តីមានចំនួនច្រើនជាងបុរស • ចំពោះវិស័យសេវាកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះ ក៏មានចំនួនកើនឡើង ឯចំនួនស្រ្តីវិញថ្វីត្បិតមានចំនួនតិចជាងបុរសក៏ដោយ តែបើប្រៀបធៀបនឹងឆ្នាំ១៩៩៨ មានសន្ទះកើនឡើងខ្លាំងជាងបុរស។
កូនមានភារកិច្ចក្នុងការបម្រើនិងថែទាំឪពុកម្តាយ ដូចជាស្រលាញ់ និងគោលលោកទាំងពីរជាពិសេសការផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់លោកទាំងពីរ ។ ឩទាហរណ៍ នៅពេលមានការងារធ្វើកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ ។
រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយដែលសរីរាង្គឥន្ទ្រីយារម្មណ៍មិនបានជួបប្រទះក្នុងបច្ចុប្បន្ន។
ប្រៀបធៀបយុត្តិធម៌និងសប្បុរសធម៌ យុត្តិធម៌ • មានលក្ខណៈជាបញ្ញា • ការពាររបៀបរៀបរយសង្គម • គិតផលប្រយោជន៍ផ្ទាល់ខ្លួន • បង្កើតឱ្យមានការបែងចែក • មិនលំអៀង • ឱ្យតម្លៃលើឧត្តមគតិ • បង្កើតច្បាប់ទូទៅ សប្បុរសធម៌ • មានលក្ខណៈជាវេទនា សញ្ចេតនា • បំពេញសេចក្តីល្អដល់មនុស្ស • គិតផលប្រយោជន៍រួម • តម្រូវឱ្យនូវអ្វីដែលជារបស់ខ្លួន • បង្កើតឱ្យមានអំណោយ • ជួនកាលមានភាពលំអៀង • ជាកម្លាំងជំរុញនៃអំពើសីលធម៌