Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
Start Connecting Your Questions and Answers to the world.
ចំពោះបច្ចុប្បន្នការរើសគូស្រករ តើគេធ្វើដូចម្តេច?
ក្នុងការរើសគូស្រករបស់ប្រជាជនខ្មែរបច្ចុប្បន្នប្រហាក់ប្រហែលនឹងសម័យចេនឡាដែរ គ្រាន់តែ ● គូស្រកខ្លះគឺស្របតាមឪពុកម្តាយជាអ្នកទុកដាក់(ភាគតិច) ● ភាគច្រើននៃកូនកម្លោះនិងកូនក្រមុំគឺធ្វើការរើសដោយខ្លួនពួកគាត់ផ្ទាល់បើពួកគាត់ស្រឡាញ់គ្នា។កូនកម្លោះ ត្រូវឪ្យឪពុកម្តាយចាស់ទុំនាំទៅលេងផ្ទះកូនក្រមុំដោយមាននំចំណីនិងផ្លែឈើផង។Read more
ក្នុងការរើសគូស្រករបស់ប្រជាជនខ្មែរបច្ចុប្បន្នប្រហាក់ប្រហែលនឹងសម័យចេនឡាដែរ គ្រាន់តែ
See less● គូស្រកខ្លះគឺស្របតាមឪពុកម្តាយជាអ្នកទុកដាក់(ភាគតិច)
● ភាគច្រើននៃកូនកម្លោះនិងកូនក្រមុំគឺធ្វើការរើសដោយខ្លួនពួកគាត់ផ្ទាល់បើពួកគាត់ស្រឡាញ់គ្នា។កូនកម្លោះ
ត្រូវឪ្យឪពុកម្តាយចាស់ទុំនាំទៅលេងផ្ទះកូនក្រមុំដោយមាននំចំណីនិងផ្លែឈើផង។ខាងកូនកម្លោះទុកសិទ្ធឪ្យឪពុកម្តាយខាងស្រីជារើសថ្ងៃល្អក្នុងការធ្វើពិធីភ្ជាប់ពាក្យនិងថ្ងៃអាពាហ៍ពិពាហ៍។
តើរូបភាពខាងក្រោមនេះចង់បង្ហាញយើងឱ្យឃើញអំពីអ្វី? ចូរបង្ហាញ។
● នេះជាអតីតរាជធានីឦសានបុរៈ សម័យចេនឡា ដែលបច្ចុប្បន្ន គឺជារមណីយដ្ឋានបូរាណវិទ្យា សម្បូរ ព្រៃគុក ស្ថិតនៅក្នុងខេត្តកំពុងធំត្រូវបានកសាងដោយព្រះបាទ ឦសានវម៌្ម(៦១៦-៦៣៨)នៃគ.ស.។
● នេះជាអតីតរាជធានីឦសានបុរៈ សម័យចេនឡា ដែលបច្ចុប្បន្ន គឺជារមណីយដ្ឋានបូរាណវិទ្យា សម្បូរ
See lessព្រៃគុក ស្ថិតនៅក្នុងខេត្តកំពុងធំត្រូវបានកសាងដោយព្រះបាទ ឦសានវម៌្ម(៦១៦-៦៣៨)នៃគ.ស.។
បច្ចុប្បន្នទឹកដីនៃអាណាចក្រចេនឡាស្ថិតនៅប្រទេសណាខ្លះ?
បច្ចុប្បន្នទឹកដីនៃអាណាចក្រចេនឡាស្ថិតនៅប្រទេសដូចជា៖ ● កម្ពុជា ● ឡាវ ● ថៃ ● វៀតណាម។
បច្ចុប្បន្នទឹកដីនៃអាណាចក្រចេនឡាស្ថិតនៅប្រទេសដូចជា៖
See less● កម្ពុជា
● ឡាវ
● ថៃ
● វៀតណាម។
ចូរបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជននាសម័យចេនឡា?
● អ្នកស្រុកចេនឡាមានមាឌតូច សម្បុរស្រអែម ទាំងប្រុសស្រីនិយមបួងសក់និងពាក់រយ៉ា។ ● ក្រុងនិងភូមិស្ថានច្រើនកសាងនៅតាមមាត់ទឹកឬស្ទឹង ពួកគាត់ពឹងផ្អែកទៅលើកសិកម្ម។ ● ៣ថ្ងៃម្តងព្រះរាជាយាងទៅសាលប្រជុំ មន្ត្រីជាន់ខ្ពស់មាន ៥នាក់ឯមន្ត្រីតូចតាចវិញ ● មានចំនួនច្រើនណាស់ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើRead more
● អ្នកស្រុកចេនឡាមានមាឌតូច សម្បុរស្រអែម ទាំងប្រុសស្រីនិយមបួងសក់និងពាក់រយ៉ា។
See less● ក្រុងនិងភូមិស្ថានច្រើនកសាងនៅតាមមាត់ទឹកឬស្ទឹង ពួកគាត់ពឹងផ្អែកទៅលើកសិកម្ម។
● ៣ថ្ងៃម្តងព្រះរាជាយាងទៅសាលប្រជុំ មន្ត្រីជាន់ខ្ពស់មាន ៥នាក់ឯមន្ត្រីតូចតាចវិញ
● មានចំនួនច្រើនណាស់ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន
● ចំពោះការរើសគូស្រករគេទុកសិទ្ធឪ្យកូនកម្លោះនិង
កូនក្រមុំ
● ពិធីបុណ្យសព កូនទាំងអស់នៃសពត្រូវកោរសក់
អត់បាយប្រាំពីរថ្ងៃ និងស្រែកយំខ្លាំងៗ
● ពួកគេគោរពសាសនាព្រាហ្មណ៍ គណៈសិវៈ ឥសូរ
និងហរិហរៈ។
តើស្ថាបត្យកម្មសម័យចេនឡាមានលក្ខណៈដូចម្ដេច?
ចំពោះស្ថាបត្យកម្ម គេឃើញមានប្រាសាទសង់ពីថ្មបាយក្រៀម និងសង់អំពីឥដ្ឋ ផ្ដែរនិងសរសេរទម្រធ្វើអំពីថ្មភក់។ រីឯរូបចម្លាក់បដិមាមានតាមបែបឥណ្ឌាខ្លះ និងបែបខ្មែរខ្លះ។
ចំពោះស្ថាបត្យកម្ម គេឃើញមានប្រាសាទសង់ពីថ្មបាយក្រៀម និងសង់អំពីឥដ្ឋ ផ្ដែរនិងសរសេរទម្រធ្វើអំពីថ្មភក់។ រីឯរូបចម្លាក់បដិមាមានតាមបែបឥណ្ឌាខ្លះ និងបែបខ្មែរខ្លះ។
See lessចូរបង្ហាញពីមូលហេតុនៃការបែកបាក់អាណាចក្រចេនឡា។
មូលហេតុនៃការបែកបាក់អាណាចក្រចេនឡា៖ • វិសាលភាពទឹកដី៖ វិសាលភាពទឹកដីធំធេងពេក ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង • វិបត្តិផ្ទៃក្នុង៖ ក្រោយពេលព្រះបាទជ័យវរ្ម័នទី១ ចូលទៅវង្គតទៅ ពុំមានរជ្ជទាយាទ ដូចនេះសមន្តរដ្ឋ ជាច្រើនបានបះបោរចង់ផ្ដាច់ខ្លួនផង ចង់គ្រប់គ្រងអំណាចមជ្ឈិមផង ចម្បាំងកើតមានឥតឈប់ឈរ ● សមត្ថភាពគ្រប់គ្រង៖ ពRead more
មូលហេតុនៃការបែកបាក់អាណាចក្រចេនឡា៖
See less• វិសាលភាពទឹកដី៖ វិសាលភាពទឹកដីធំធេងពេក ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង
• វិបត្តិផ្ទៃក្នុង៖ ក្រោយពេលព្រះបាទជ័យវរ្ម័នទី១ ចូលទៅវង្គតទៅ ពុំមានរជ្ជទាយាទ ដូចនេះសមន្តរដ្ឋ ជាច្រើនបានបះបោរចង់ផ្ដាច់ខ្លួនផង ចង់គ្រប់គ្រងអំណាចមជ្ឈិមផង ចម្បាំងកើតមានឥតឈប់ឈរ
● សមត្ថភាពគ្រប់គ្រង៖ ព្រះនាងជ័យរាជទេវីបានឡើងគ្រងរាជបន្តពីបិតា មន្ត្រីក្រោមឱវាទនិងរដ្ឋចំណុះមិនស្ដាប់បង្គាប់ចេះតែឈ្លោះគ្នាមិនឈប់មិនឈរ។
ចូរពណ៌នាអំពីកិច្ចការរបស់ព្រះរាជាអាណាចក្រចេនឡា។
● ព្រះរាជាមានមន្ត្រីជាន់ខ្ពស់ប្រាំនាក់ និងនាម៉ឺនមន្ត្រីតូចធំជាច្រើននាក់ទៀតជួយក្នុងការងារព្រះអង្គ។ រៀងរាល់បីថ្ងៃម្ដង ព្រះរាជាតែងធ្វើសវនាការប្រជុំនាម៉ឺនមន្ត្រី សេនាបតី និងប្រជារាស្ត្រ។ ជារៀងរាល់ឆ្នាំ ព្រះរាជាតែងតែឡើងលើភ្នំលិង្គបព៌ត(វត្តភូ) ដើម្បីធ្វើពិធីបូជាយញ្ញជូនចំពោះព្រះភទ្រស្វរៈ។
● ព្រះរាជាមានមន្ត្រីជាន់ខ្ពស់ប្រាំនាក់ និងនាម៉ឺនមន្ត្រីតូចធំជាច្រើននាក់ទៀតជួយក្នុងការងារព្រះអង្គ។ រៀងរាល់បីថ្ងៃម្ដង ព្រះរាជាតែងធ្វើសវនាការប្រជុំនាម៉ឺនមន្ត្រី សេនាបតី និងប្រជារាស្ត្រ។ ជារៀងរាល់ឆ្នាំ ព្រះរាជាតែងតែឡើងលើភ្នំលិង្គបព៌ត(វត្តភូ) ដើម្បីធ្វើពិធីបូជាយញ្ញជូនចំពោះព្រះភទ្រស្វរៈ។
See lessតើសេដ្ឋកិច្ចអាណាចក្រចេនឡាពឹងផ្អែកវិស័យណា? ចូរបង្ហាញពីហេតុផល។
អាណាចក្រចេនឡាមានវិសាលភាពទឹកដីធំធេង និងមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ៖ ● សេដ្ឋកិច្ចអាណាចក្រចេនឡាពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះ ● ទីក្រុងទាំងអស់សុទ្ធតែរីកចម្រើន ទីក្រុងត្រូវបានកសាងនៅក្បែរមាត់ទឹក មានស្រះព័ទ្ធជុំវិញក្រុង និងមានអាង ទឹកក្នុងផ្ទៃក្រុង ដែលអាចផ្តល់ទឹកប្រRead more
អាណាចក្រចេនឡាមានវិសាលភាពទឹកដីធំធេង និងមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ៖
See less● សេដ្ឋកិច្ចអាណាចក្រចេនឡាពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះ
● ទីក្រុងទាំងអស់សុទ្ធតែរីកចម្រើន ទីក្រុងត្រូវបានកសាងនៅក្បែរមាត់ទឹក មានស្រះព័ទ្ធជុំវិញក្រុង និងមានអាង
ទឹកក្នុងផ្ទៃក្រុង ដែលអាចផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ មិនតែប៉ុណ្ណោះព្រះរាជាបានគិតគូដល់ជីវភាពប្រជា
រាស្រ្ត តាមរយៈប្រព័ន្ធធារាសាស្រ្ត ដោយជីកប្រឡាយ បារយណ៍ ទំនប់ទឹកសម្រាប់ធ្វើកសិកម្ម។
តើចំពោះការរើសគូស្រកររបស់អ្នកស្រុកចេនឡា មានលក្ខណៈយ៉ាងដូចម្ដេច?
● ចំពោះការរើសគូស្រករគឺមិនដូចអ្នកស្រុកនគរភ្នំទេ ● កូនកម្លោះពេញចិត្តកូនក្រមុំត្រូវឱ្យម្ដាយឳពុកចាស់ទុំនាំទៅលេងផ្ទះរបស់កូនក្រមុំពីរបីដង ដោយមានចំណី និងផ្លែឈើ ● ម្ដាយឳពុកខាងស្រីរើសថ្ងៃល្អនាំកូនស្រីទៅលេងផ្ទះកូនប្រុសម្ដង ● ពេលរៀបការរួចឳពុកម្ដាយកូនស្រី កូនប្រុសចែកទ្រព្យសម្បត្តិឱ្យរួចគ្រួសារថ្មីបែកផ្ទះរស់នៅដោRead more
● ចំពោះការរើសគូស្រករគឺមិនដូចអ្នកស្រុកនគរភ្នំទេ
See less● កូនកម្លោះពេញចិត្តកូនក្រមុំត្រូវឱ្យម្ដាយឳពុកចាស់ទុំនាំទៅលេងផ្ទះរបស់កូនក្រមុំពីរបីដង ដោយមានចំណី និងផ្លែឈើ
● ម្ដាយឳពុកខាងស្រីរើសថ្ងៃល្អនាំកូនស្រីទៅលេងផ្ទះកូនប្រុសម្ដង
● ពេលរៀបការរួចឳពុកម្ដាយកូនស្រី កូនប្រុសចែកទ្រព្យសម្បត្តិឱ្យរួចគ្រួសារថ្មីបែកផ្ទះរស់នៅដោយឡែក។
តើអ្នកស្រុកចេនឡាមានជំនឿដូចម្តេច?
● ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗដូចជា ● គណៈសិវៈ ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើន និងហរិហរៈ ● ព្រះពុទ្ធសាសនា មិនបានបាត់បង់ទេតែទំនងជាត្រូវសាបសូន្យបន្តិចម្តងៗជាពិសេសនៅសតវត្សទី៧។
● ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗដូចជា
See less● គណៈសិវៈ ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើន និងហរិហរៈ
● ព្រះពុទ្ធសាសនា មិនបានបាត់បង់ទេតែទំនងជាត្រូវសាបសូន្យបន្តិចម្តងៗជាពិសេសនៅសតវត្សទី៧។