ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖ ក. ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។ • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ...
vrean.com Latest Questions
លោក ចន កេណ្ណឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៦០ អាយុ៤៣ឆ្នាំ។ លោកមកពីគណបក្សប្រជាធិបតេយ្យ។
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖ • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។ • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។ • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។
ប្រធានាធិបតីដំបូងគេរស់ប្រទេសនេះមានឈ្មោះថាម៉ាសារីក ដែលបានកាន់កាប់អំណាច ពីឆ្នាំ ១៩១៨ ដល់ឆ្នាំ ១៩៣៥ ។
រដ្ឋាភិបាលដែកកើតចេញពីការបោះឆ្នោតនេះមានន័យទម្រង់ដូចតទៅ ៖ • យកតាមគម្រូរដ្ឋាភិបាលក្រុងមូស្គូទាំងស្រុងតាំងពីសេដ្ឋកិច្ចផែនការ រហូតដល់ការ ត្រួតពិនិត្យលើផលិតផលផ្សេងៗ • ការរីកតបន្តឹង និងអំពើផ្តាច់កាតត្រូវបានគេយកមកអនុវត្ត គាបសង្កត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិ • បង្កើតប៉ូលីសសម្ងាត់ដើម្បីតាមឃ្លាំមើសចលនាប្រឆាំងនឹងរដ្ឋាភិបាល ។
បានជាគេបញ្ហាជនជាតិ គឺជាការព្រួយបារម្ភខ្លាំងចំពោះការបង្ហូរឈាមនៅរដ្ឋសហព័ន្ធនេះ ពីព្រោះការស្លាប់របស់លោក ទីតូ គឺជាការរដួលរលំអំណាចកណ្ដាល ហើយរដ្ឋជាសមាជិកក្នុងសហព័ន្ធនេះបានបែកបាក់ដោយទាំមទារនូវស័្វយគ្រប់គ្រងប្រទេសរៀងខ្លួន ហើយក្រោយមកក៏បានប្រកាសជារដ្ឋឯករាជ្យ ។
ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩ លោក ប្រធានាធិបតី រ៉ូ សឺវែល បានប្រើយុទ្ធសាស្ដ្រដូចជា ៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល ដើម្បីបង្កើនមុខរបរ ឪ្យបានច្រើន ។ • បង្កើតភ្នាក់ងារកិច្ចការសាធារណៈដើម្បី ជួយកសិករ បង្កើនប្រាក់ចំណួល • បង្កើនភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ដើម្បីជួយប្រាក់ដល់ប្រជាជន ។ • បង់ការប្រាក់ឪ្យម្ចាស់បំណុលចៀសវាងការបាត់បង់ផ្ទះ សម្បែង ។ • បង្កើតភ្នាក់ងារយុវជន ដើម្បិជួយដល់ជនឪ្យបោះជំរំ នៅជន ។
នៅក្នុងសន្និសីទប្រទេសអាស៊ី អាហ្រិ្វកនៅឆ្នាំ ១៩៥៥ នៅទីក្រុងបាក់ឌុងប្រទេសឥណ្ឌូនេស៊ី ព្រះបាទនរោត្តម សីហនុបានជួបនឹងមេដឹកនាំប្រទេសមួយចំនួនដូចជាប្រទេសចិនលោក ផាន់វ៉ាន់ដុង ។ មេដឹកនាំ ប្រទេសទាំងនេះ បានប្រកាសពីការប្រឹងប្រែងរបស់ប្រទេសខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយនឹងកម្ពុជា ដោយឈរលើគោលការណ៍សិទ្ធិគ្នាវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃ ចូលទៅបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង ។
នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលដែលស្ដិតនៅត្រង់អតីតភូមិភាគឧត្តរ ។
បានជាអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីក ស៊ុយអេ ពីព្រោះដោយសារតែ មានគោលសង្គត់ពីសំណាក់អង្គការសហប្រជាជាតិសហរដ្ឋអាមេរិក និងសហភាពសូវៀត ។