នយោបាយនៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី៥មានគោលការណ៏ដៅដូចជា៖ • បញ្ចប់សង្គ្រាមនៅអាល់ហ្សេរីដោយនាំយកជនជាតិបារាំងជាងមួយលាននាក់មកកាន់មាតុភូមិវិញ • ជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររូមអឺរ៉ុប • រិះគន់ចំពោះនយោបាយសហរដ្ឋអាមេរិកដោយងាកទៅរកមហាអំណាចកុម្មុយនីស្ត • ដកខ្លួនចេញពីសមាជិកអូតង់នៅឆ្នាំ១៩៦៦ នៅពេលដែលដឹងខ្លួនថាគ្មានសមត្ថភាពការពារខ្លួនឯងបាន • បារាំងជាសមាជិកទីផ្សាររួមអឺរ៉ុប។
vrean.com Latest Questions
ក្រោយការប្តូរនយោបាយរបស់សហរដ្ឋអាមេរិក សេដ្ឋកិច្ចជប៉ុនមានលក្ខណៈរីកចម្រើន (ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ) ។
កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា ៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្តិ ភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើតចំនួនម្ចាស់កម្មសិទ្ធិ ដែលជាកម្លាំងចលករជួយជំរុញកម្មវិធី កំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរអាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គម ៖ ក. ចំណេះដឹង • អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម • ប្រព័ន្ធផ្សព្វផ្សាយ ៖ វិទ្យុ ទួរទស្សនៈ អ៊ីធឺណិត ទូរស័ព្ទ • អភិវឌ្ឍន៍ការអប់រំ ៖ អាចឪ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាំប្រិយកម្សាន្ដ…។ ខ. ...
សន្នីសិទ្ធក្រុងយ៉ាល់តា ប្រារព្ធឡើងដើម្បី ៖ • កំណត់ជោគវាសនា ប្រទេសអាល្លឺម៉ង់ក្រោយសង្រ្គាមលោក • ផ្តាចសរសៃឈាមប្រទេសអាល្លឺម៉ង់ គឺកុំឲ្យមានឳកាសបង្កសង្រ្គាមសារជាថ្មី ។
មានព្រឹត្តិការណ៍កើតឡើងនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥- ១៩៧៩ដូចជា៖ • ការជម្លៀសប្រជាជនទីក្រុងភ្នំពេញ ដោយបង្ខំឲ្យទៅរស់នៅតាមជនបទ • ការរត់គេចរបស់ប្រជាជនពីប្រទេសទៅសុំជ្រកកោកនៅតាមប្រទេសជិតខាង • ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការកាប់សម្លាប់យ៉ាងរង្គាល ។
សំណេរសុភាសិត • សំណេរយោងដី ស្រីយោប្រុស • ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលេចទូកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ • សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា • ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ • ស្រ្តីជាមាតានៃពិភពលោក ។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការចូលរួមកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឲ្យបានខ្លាំងក្លាដូចជា ៖ • ចូលរួមបង្កបង្កើនផល • បង់ពន្ធអាករជូនរដ្ឋ • គោរពច្បាប់រដ្ឋ • ថែរក្សាលើកតម្កើង វប្បធម៌ប្រពៃណីជាតិ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ក្នុងការគ្រប់គ្រង់ និងអភិវឌ្ឍប្រទេសជាតិ • ការពារនិង ចេះគោរពសិទ្ធិមនុស្ស • ថែរក្សានិង ការពារបរិស្ថាន • ថែរក្សា និងការពារទ្រព្យសម្បត្កិសាធារណៈ ។