មូលហេតុដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩គឺ ៖ • ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម • វីរភាពនៃអ្នកដឹកនាំទ័ព • ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជនិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
vrean.com Latest Questions
ពួក ប៉ុល ពត បែកចែងសត្រូវរបស់ពួកអង្គការជាពីរ គឺ ៖ • សត្រូវខាងក្នុង៖ រដ្ឋការនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវន្តត និងជនក្បត់ផ្សេងៗ ) ។ • សត្រូវខខាងក្រៅ៖ មានថៃ វៀតណាម អាមេរិក សូវៀត ។
កម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖ • កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់ • កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន • កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍ • កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន • មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់ • ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត • កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។
មេដឹកនាំអាឡឺម៉ងនៅក្នុងសង្គ្រាមលើកលើកទី២ គឺលោកអ៊ីត្លែរ ។ ចុងបញ្ចប់អាឡឺម៉ងជាអ្នកចាញ់ព្រោះ៖ • នៅសមរភូមិប៉ែកខាងកើតកងទ័ពសូវៀតវាយបំបាក់ទ័ពអាឡឺម៉ងឲ្យបរាជ័យជាបន្តបន្ទាប់ • នៅសមរភូមិប៉ែខាងលិចកងទ័ពសហរដ្ឋអាមេរិកបានវាយឡើងច្រាំងនីន័រម៉ង់ឌី (១៩៤៤) • កងទ័ពសម្ព័ន្ធមិត្តបានវាយបកលើកងទ័ពអាឡឺម៉ងគ្រប់ទិសឆ្ពោះទៅរដ្ឋធានីប៊ែរឡាំង • ទីបំផុតលោកអ៊ីត្លែរបានធ្វើអត្តឃាតនៅថ្ងៃ ៣០ មេសា ១៩៤៥ ។
ផ្លាកតិចតូនិចធ្វើចលនាលឿនឬយឺតអាស្រ័យដោយកត្តា៖ • ប្រភេទផ្លាក • រូបរាង • អន្តរកម្មផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា ។
រូបារម្មណ៍ ឬមនោគតិ ជាសត្តិសម្រាប់នឹកគិតដោយផ្អែកលើរូបភាព រូបារម្មណ៍ ឬមនោគតិ មាន២បែប៖ ១.មនោគតិរំលឹកឡើងវិញៈ ជារូបភាពនៃព្រឹត្តិការណ៍ដែលកន្លងទោហើយធ្វើឱ្យុលេចឡើងក្នុងអារម្មណ៍ហាក់ដូចជានូវថ្មីៗ។ ២.មនោគតិបង្កើតៈ ជាមនោគតិដែលបំបែករូបភាពទាំងឡាយក្នុងលំនឹកដើម្បីសំយោគជារូបភាពថ្មី។
និយមន័យ តម្លៃ ៖ • តម្លៃ គឺជាជំនឿស្ថិតស្ថេរមួយដែលជាវិធីជាក់លាក់នៃការប្រព្រឹត្តិដែលគួរឱ្យចូលចិត្តជាលក្ខណៈបុគ្គល និងជាលក្ខណៈសង្គម ជាច្បាប់នៃការប្រព្រឹត្តដែលមានលក្ខណៈផ្ទុយពីនេះ។ • តម្លៃ ជាទំនាក់ទំនងពិសេសរវាងផលប្រយោជន៍ណាមួយជាមួយនឹងគោលបំណងរបស់វា ឬលក្ខណៈពិសេសនៃគោលបំណងដែលមាននៅក្នុងផលប្រយោជន៍នោះដែលត្រូវបានគេយកចេញពីតម្លៃ។ • តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថា្ន ឬអ្វីដែលគេចង់បាន។