vrean.com Latest Questions
បានជាសហរដ្ឋអាមេរិក ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្រ្គាមលោកលើកទី ២ បានរីករាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ ដែលជាដៃគូ របស់ជប៉ុន ។
អង្គការសាមគ្គីភាពមានមកពី ការប្រមូលផ្ដុំនៃ ចលនាបាតុកម្ម របស់កម្មករ ។ អង្គការនេះដឹកដោយលោក ឡិច វ៉ាឡេសា ហើយអង្គការនេះមានឥទ្ធិពល ខ្លាំងដោយសារ មានការចូលរួមពីពួកកាតូលិក បានធ្វើការទាមទារតវ៉ា សិទ្ធិកម្មករក្នុងការ បង្កើតសហជីព និងសិទ្ធបាតុកម្មពីរដ្ឋាភិបាលហើយក្រោយពីបានចុះ កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរូចមក អង្គការនេះក៏បានរីកដុះដាល ពេញផ្ទៃប្រទេស ។
រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយ ហើយមានចំនួនរដ្ឋសរុប ៥០ រដ្ឋ ។
ប្រទេសកម្ពុជាយើងបានប្រារព្ធពីធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ ១៩៥៣ នៅពីមុខព្រះបរមរាជវាំងដោយខាងបារាំងមានលោក ឧត្តម សេនីយ៍ ឡង់ក្លាតបានចូលរួម ។
ក្រោយពីប្រកាសលទ្ធផលប្រជាមតិរួមមកនៅក្រុងកែប ព្រះអង្គបានថ្លែងសន្ទរកថាសេចក្ដីប៉ងប្រាថ្នារបស់ព្រះអង្គ គឺចង់កាន់តំណែងជាប្រមុខរដ្ឋ បើប្រជាពលរដ្ឋស្នើរសុំព្រះអង្គនោះ ។ ក្រោយពីន្ទរកថាបានលេចចេញនូវព្យុហយាត្រានៅទីក្រុងភ្នំពេញ និងក្រុងកែបដើម្បីគ្រាំទ្រព្រះអង្គជាប្រមុខជាប្រមុខរដ្ឋ ។
នៅឆ្នាំ ១៩៧៣ ពួកកុំមុយនីស្ដខ្មែរបានធ្វើពិសោធន៍កម្មវិធីសហករណ៍ នីយកម្ម នៅក្នុងតំបន់មួយចំនួនដែលគេគ្រប់គ្រង ហើយក៏បានចាប់ផ្ដើមអនុវត្ដ ដោយបង្ខំនៅក្នុងតំបន់មួយចំនួនស្របយុទ្ធនាការទម្លាប់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមជនបទ ។
លោក ស្ដាលីនបានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៥៣ នៅអាយុ ៧៣ ឆ្នាំ ដោយសារតែជំងឺកឈាមក្នុងខួរក្បាល ។
បញ្ហាដែលចាត់ទុកជាបញ្ហារួមលើកសកលលោក មាន បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខ ស្បៀង និងបញ្ហាភេរវកម្មអន្ដរជាតិ ។