ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ – រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ – ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ – វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋអាមេរិក • អាឡឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត ។
កត្តាដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧។
ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖ • ពង្រឹងកិត្យានុភាពអាមេរិកវិញ • ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច • ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា • លុបបំបាត់អតិផរណាប្រចាំឆ្នាំ • កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ…។
ដើម្បីឆ្លើយតបយានអាវកាសរបស់សូវៀត សហរដ្ឋអាមេរិកបានជំរុញអង្គការ អាវកាសណាសា ធ្វើការស្រាវជ្រាវក្នុងទីអាវកាស អស់ទឹកប្រាក់សហព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ សហរដ្ឋអាមេរិកបានយកឈ្នះសូវៀតដោយសម្រេចឪ្យមនុស្សជាន់លើឋានព្រះចន្ទនៅឆ្នាំ ១៩៦៧។
រដ្ឋដែលប្រកាសឯករាជ្យពីសូវៀតគឺ ៖ • ប្រទេសអាឡឺម៉ង់ • ឆេហហ្គោស្លូវាគឺ • ហុង់គ្រី • ប៊ុលការី • និងម៉ូឡូញ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនុញ្ញាតិឱ្យមានការអន្តរាមគមន៍ខាងវិស័យនយោធាទៀតឡើយ។
ផ្ដល់ផលវិបាកដូចជា៖ • ខូចខាតផ្ទះសម្បែងប្រជាជន • ខូចខាតផលដំណាំ • ស្រែចម្ការក្លាយជារណ្ដៅគ្រាប់បែកមិនអាចបង្កបង្កើនផលបាន • ប្រជាជនបាត់បង់ជីវិត របួស ពិការ ជាច្រើននាក់ • ធ្វើឪ្យប្រជាជនជីវិត របួស ពិការ ជាច្រើននាក់ • ធ្វើឪ្យប្រជាជន ជនភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញនិងទីចប្រជុំជន • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ក្រុងភ្នំពេញដោយឆាប់រហ័ស។
វិសហមជ្ឈការ មានន័យថារាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ធ្វើប្រតិកម្មមុខងារសិទ្ធិអំណាច និងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គល ) ទៅអង្គភាពក្រោមបង្គប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ ៕ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ឬក្រុមប្រឹក្សាឡើយ ។ រាជរដ្ឋាភិបាលឬក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ ។