សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងសហរដ្ឋអាមេរិកបានធ្វើឪ្យបារាំងព្រមទទួលយកចរចារជាថ្មីជាមួយកម្ពុជានៅទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៥៣ ដែលមានឯកឧត្តម ប៉ែន នុត ព្រះអង្គម្ចាស់ស៊ីសុវត្ដិមុនីរ៉េត តំណាងប្រតិភូខ្មែរ ។
vrean.com Latest Questions
ក្រោយសន្ធិសញ្ញាក្រុងហ្សឺណែវព្រះបាទនរោត្តម សីហនុព្រះអង្គមានព្រះអង្គមានព្រះរាជតម្រិះថាប្រសិនបើបញ្ហាផ្ទៃក្នុងនៅតែប្រេះស្រាំគ្មានឯកភាពជាតិនោះយើងនិងមិនអាចកសាងជាតិដែលទើបតែងើបពីនឹមត្រួតត្រានេះបាននេះ ។ ព្រះរាជតម្រិះនេះមានគោលបំណងចង់ឪ្យគណបក្សនយោបាយ និងមហាជនទាំងអស់រួមរស់ជុំវិញព្រះមហាក្សត្រ ។
ក្រុមចលនាតស៊ូរបស់ពួកសាឡុត ស បានដាក់ឈ្មោះខ្លួនឯងថា ឯងថាបក្សកុំមុនីស្ដកម្ពុជាដែលមានដ្ឋាននៅដ្ឋាននៅភូមិភាគឥសាន្ដ និងពាយ័ព្យ ។
បក្សកុំមុយនីស្ដគឺជាអង្គការតែមួយគត់ដែលមានអំណាចនៅក្នុងរបបកម្ពុជា ប្រជាធិបយតេយ្យ ។
កំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៦១ ដោយសហភាពសូវៀតហើយកំពែងនេះមានបណ្ដោយ ៤២ គម ។
នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានដូចជា លោក ជា ស៊ីម លោកហ៊ុន សែន និង លោកហេង សំរិន ដែលជាអ្នកតស៊ូចេញមកពីវណ្ណៈកសិករ។
សន្និសីទក្រុងសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • បញ្ឈប់ការឈប់បាញ់នៅកម្ពុជា • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតភិបាលកម្ពុជាទាក់ទង់និងសម័្ពន្ធយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថត្ភកម្លាំងយោធាបរទេស។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពីការដកទ័ពបារាំងចេញទឹកដីឥណ្ឌូចិននិងគោរពដល់ឯករាជ្យនៃប្រទេសឥណ្ឌូចិន។
• សកលភាវូបនីយកម្ម៖ គឹជាដំណើរការវិត្តន៍នៅក្នុងចរន្តនៃការបង្កើនូវប្រព័ន្ធតែមួយនៅលើសកលលោក ។ សព្វថ្ងៃនេះ គឺសម្រាប់អ្នកនយោបាយប្រើមធ្យោបាយដើម្បីកសាងពិភពលោកមួយប្រកបដោយការចុះចម្រុងគ្នាការយោគយល់គ្នា និងដើម្បីកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ។ • សមាហរណកម្ម៖ ដំណើរនៃការរួមបញ្ចូលគ្នាការចូលរួមជាមួយគ្នា ។ • ពិភពលោកពហុជាតិ ៖ ពិភពលោកទាំងមូលនិងពុំមានព្រំប្រទល់ជាទឹកដីតែមួយរស់នៅដោយប្រជាជនដែលមានសញ្ជាតិផ្សេងៗគ្នានោះទេ ។
រៀបរាប់ពីបន្ទុះស្ងប់និងបន្ទុះក្លាំង ៖ • បន្ទុះស្ងប់ជាបន្ទុះមួយដែលបង្កើតបានជាទន្លេកម្អែភ្នំភ្លើង ក្តៅពណ៌ក្រហម ដែលចេញមកក្រៅដោយស្ថប់ស្ងាត់បញ្ចេញនូវបរិមាណសិលា រលាយជាច្រើន • បន្ទុះខ្លាំងគឺជាបន្ទុះខ្លាំងបង្ហាញឲ្យឃើញពំនូកនៃកម្ទេច និងឧស្ម័នក្តៅពណ៌សព្រួសចេញពីភ្នំភ្លើងដោយល្បឿនលឿនជាងសំលេង។
វិភាគមាន២ប្រភេទ៖ • វិភាគពិតៈ ការធ្វើវិភាគជាក់ស្តែង ទៅលើវត្ថុដែលមានអត្ថិភាពផ្នែករូបធាតុពិតៗ។ • វិភាគក្នុងគំនិតៈ ជាការវិភាគអរូបីដែលធ្វើឡើងក្នុងគំនិតសុទ្ធសាធ។