សហព័ន្ធយូហ្គោស្លាវីបានផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ក្រោយមរណៈភាពរបស់លោក ស្ដាលីន ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអ៉ីរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះ បានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហអាមេរិក ។
ប្រតិបត្តិការមហាសាមគ្គី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបណ្ដេញ ពួកវៀតមិញឪ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តចាប់ពីខេត្តបាត់ដំបង់ រហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ ប្រតិបត្តិការនេះគឺត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ ។
តាមរដ្ឋធម្មនុញ្ញប្រទេសសមាជជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដែលទាមទារឪ្យមានជំនួបរវាងប្រជាពលរដ្ឋជាមួយមន្ដ្រីរាជរដ្ឋាភិបាលដើម្បីពិភាក្សអំពីសប្រយោជន៍រួម ។ រដ្ឋាភិបាលនិងសភាជាតិត្រូវបំពេញតាមនូវអ្វីដែលជាសេចក្ដីសម្រេចរបស់សមាជជាតិដែលប្រារព្វធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ។
នៅចុងឆ្នាំ ១៩៦៩ មន្ដ្រីដែលបានក្បត់នឹងព្រះបាទ នរោត្តម សីហនុ គឺមន្ដ្រីអភិរក្សជាន់ខ្ពស់មួយចំនួន ហើយអ្នកស៊ុំគ្រលំដ៏សំខាន់នៅក្នុងផែនការនេះគឺអង្គម្ចាស់ស៊ីសុវត្ដិ សិរីមតៈដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គ ។
រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។
ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូតខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
ការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានអត្ថន័យចំពោះកម្ពុជាដូចតទៅ ៖ • ជាមរតកវប្បធម៌ដ៏ល្អឯករបស់ខ្មែរ និងមនុស្សលោកទាំងអស់ក្នុងពិភពលោក • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារ និងទទួលស្គាល់ • ផ្ដល់កំណើនសេដ្ខកិច្ចតាមរយៈវិស័យទេសចរណ៍ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ • បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន • បង្ហាញពីខអត្តសញ្ញាណជាតិ • បង្ហាញពីទេពកោសល្យព្រះរាជាទៅនឹងអាទិទេព • ជាអត្ថន័យប្រវត្តិសាស្រ្ដធ្វើឪ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត • បណ្ដុះស្មារតី ចិត្តគំនិតរបស់កូនខ្មែរជំនាន់ក្រោយឪ្យស្រលាញ់ថែរក្សាកាពារសម្បត្តិវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស ។
សាធារណរដ្ឋទី៤នៃប្រទេសបារាំងបានធ្វើសកម្មភាពស្ដារសេដ្ឋកិច្ចនិងសង្គម៖ • ការកសាងហេដ្ឋារចនាសម័្ពន្ធថ្នល់ ស្ពាន… • កំណើនផលិតផល ឧស្សាហកម្ម ធនាគារ • ធ្វើជាតូបនីកម្មផ្សេងរោងចក្រ ធ្យូងថ្ម ឧស្សាហកម្ម ធនាគារ • បង្កើតអង្គការសង្រ្គោះសង្គម ជួយអ្នកមានជំងឺ គ្រោះថ្នាក់ការងារប្រាក់បំណាច់គ្រួសារកម្មករ។
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។