អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺឈីល ក្លេមិន អាត់លី គាត់មកពីគណបក្សការងារនិយម ។ អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺឈីល ក្លេមិន អាត់លី គាត់មកពីគណបក្សការងារនិយម ។
vrean.com Latest Questions
នៅក្នុងអាណត្តិរបស់ប្រធានធិបតីស៊ីស្កាដេស្ដាំង មាននាយករដ្ឋមន្ដ្រី ២ រូបគឺលោក ហ្សាក់ស៊ីរ៉ាក់ និង លោករ៉ាយម៉ុងបា ។
ព្រះបាទអង្គដួងគឺជាបុត្ររបស់ព្រះបាទ អង្គអេង ។
ប្រទេសឆេកមានផ្ទៃដី ៧៨ ៨៦៤ គីឡូម៉ែត្រក្រឡា ហើយប្រជាជនភាគច្រើនស្ថិតនៅ អំបូរឆេក ក្រៅពីនេះមានជាតិពន្ធចម្រុះជាមួយអាឡឺម៉ង និងហុងគ្រី ។
បញ្ហាដែលបានធ្វើឪ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងសហភាពសូវៀតគឺជាធ្វើអន្តរាគមន៍ជាទ្រង់ទ្រាយធំដើម្បីគំរាមកំហែងដោយកម្លាំងទ័ព និងយុទ្ធនាការយោធា ចូលក្នុងប្រទេស ហុងគ្រី នៅឆ្នាំ ១៩៥៦ និងឆេកូស្លូវ៉ាគី ដោយប្រើរទេះតង់ និងយន្ដហោះប្រតិកម្មរាប់រយគ្រឿង ដើម្បីសម្លុតប្រទេសឆេកូស្លូវ៉ាគី នៅឆ្នាំ ១៩៦៨ ។
គណបក្សនយោបាយនៅសហរដ្ឋអាមេរិកមាន ២ គឺគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ហើយគណបក្សនីមួយប្រមូលផ្ដុំដោយ ៖ • គណបក្សសាធារណៈរដ្ឋប្រមូលផ្ដុំ ទៅដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិច ។ • គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំដោយពួកបញ្ញវ័ន្ដ និយោជិក កម្មករ និង ជនជាតិ ភាគតិចនៅតាមទីក្រុងធំៗ មានអៀកឡង់ អ៉ីតាលី និងពួកស្បែកខ្មៅ ។
ការបង្កើតសមាជជាតិមានអត្ថប្រយោជន៍ដល់សង្គមជាតិដូចជា ៖ • សមាជជាតិស្ថាប័ននយោបាយរបស់រដ្ឋ ដើម្បីឯកភាព និងសាមគ្គីភាពជាតិ ។ • សមាជជាតិជាលទ្ធផលនៃការភ្ជាប់រវាងរដ្ឋាភិបាល រដ្ឋសភាជាមួយនឹងមហាជនហើយក៏ជាផ្លែផ្កានៃលទ្ធិប្រជាធិបតេយ្យនៅម្ពុជា ។ • សមាជជាតិបានបើកឪ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់របស់មខ្លួនរាល់ទង្វើអយុត្តិធម៌ និងអំពើពុករលួយរបស់មន្ដ្រីដឹកនាំ និងជាអ្នកចូលរួមទទួលខុសត្រូវចំពោះវាសនា ប្រទេសជាតិ ។ • ពង្រីងបម្រុងប្រយ័ត្នរបស់មន្ដ្រីរាជការឪ្យកាន់តែមានភាពសុក្រឹត្យ ។ • សមាជជាតិបានធ្វើឪ្យកិត្យានុភាពប្រទេសលេចឡើងយ៉ាងត្រដែតនៅលើឆាកអន្ដរជាតិ ។
នៅឆ្នាំ ១៩៧៦ បក្សកុំមុយនីស្ដកម្ពុជាបានបែងចែក តំបន់រដ្ឋបាលប្រទេសដូចជា ៖ – បែងចែកប្រទេសជា ៦ ភូមិភាគដែលរួមមាន ៣២ តំបន់ ។ – ភូមិភាគនីមួយៗ មានខេត្តពីរ ឬច្រើនរួមមានបញ្ចូលគ្នា ឬ កាត់ស្រុកខ្លះចេញពីខេត្តខ្លះចេញពីខេត្តមកបញ្ចូលគ្នា ឬ កាន់ស្រុកខ្លះចេញពីខេត្តខ្លះមកបញ្ចូលគ្នា ។ – ភូមិភា និងតំបន់ទាំងអស់បានដាក់លេខសម្គាល់ – សមូហភាពថ្នាក់មូលដ្ឋាន ដែលបានបែងចែកជាឃុំ និងភូមិត្រូវប្រមូលផ្គុំសហករណ៍ ។
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។
មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...