ទ្រឹស្តីនៃទំនួលខុសត្រូវមាន២ប្រភេទគឺ៖ • ទ្រឹស្តីប្រពៃណីនិយម នៅក្នុងទស្សនវិស័យនៃប្រពៃណីគេចាត់ទុកថា មនុស្សបានប្រព្រឹត្ដដោយសេរី នៅពេលដែលខ្លួនបានប្រព្រឹត្តអំពើមួយដែលខ្លួនអាចនឹងមិនប្រព្រឹត្តទៅបាន យើងត្រូវគេចាត់ទុកថាមានកំហុស កាលណា យើងស្គាល់ពីសីលតម្លៃយើងមានកម្លាំងព្រមទាំងសមត្ថភាពធ្វើតាមការតម្រូវនៃសីលតម្លៃនេះ ហើយយើងបែរជាងាកចេញសដោយសេរី ដើម្បីទៅប្រព្រឹត្តអំពើអកុសលទៅវិញ។ • ទ្រឹស្តីវិចារណញាណនិយម លោកសូក្រាតចែកថា គ្មាននរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់ដោយឆន្ទៈឡើយ។ ក្នុងន័យនេះប្រសិនបើយើងមិនមែនជាទាសករនៃលំងប់មួយនៃសំទុះចិត្តឱ្យធ្វើដោយងងឹតងងល់ ឬជាអ្នករងគ្រោះដោយអវិជ្ជាណាមួយនោះវាពិតណាស់ទៅហើយដែលថាយើងនឹងប្រព្រឹត្តអំពើកុសល ប៉ុន្តែមិនចេះពិចារណពោលឱ្យខ្លីគឺយើងគ្មានសេរីភាព។
vrean.com Latest Questions
សាធារណរដ្ឋអ៉ីតាលីកើតឡើងនៅឆ្នាំ ១៩៤៦ ។ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖ • ប្រធានាធិបតី ត្រូវបោះឆ្នោតជ្រើសរើសដោយព្រឹទ្ធសភាព និងសភាតំណាងរាស្រ្ដមានអាណត្តិ ៧ ឆ្នាំ ។ ប្រធានាធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ដ្រីនិងមានសិទ្ធិរំលាយសភា ហើយរៀបចំឪ្យមានការបោះឆ្នោតសាជាថ្មី ។ ប្រធានាធិបតីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ព ព្រមទាំងមានសិទ្ធិប្រកាសសង្គ្រាមទៀតផង ។ • នាយករដ្ឋមន្ដ្រី ជាមន្ដ្រីសំខាន់ក្នុងរដ្ឋាភិបាល ។ នាយករដ្ឋមន្ដ្រីត្រូវបានតែងតាំងដោយប្រធានាធិបតិ តាមរយៈកាបោះឆ្នោតទុកចិត្តពីសភា • សភា សភាទាំងពីរ គឺព្រឹទ្ធសភា ...
ប្រទេសឆេកូស្លូវ៉ាគីនៅក្នុងទ្វីបប៉ែកកណ្ដាលដែលមានផ្ទៃដី ១២៧ ៩០៤ គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ជាប់ប្រទេស ៖ • ខាងជើង ជាប់នឹងប្រទេស ប៉ូឡូញ • ខាងត្បូង ជាប់នឹងប្រទេស អូទ្រីស និងហុងគ្រី ។ • ខាងកើត ជាប់នឹងប្រទេស អ៊ុយក្រែន ។ • ខាងលិច ជាប់នឹងប្រទេសអាឡឺម៉ង់ ។
កំណែទម្រង់នេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនៅទ្វីបអឺរ៉ុប ៖ • សហភាពសូវៀតដួលរលំ • ប្រទេសនៅទ្វីបអឺរ៉ុប ទទួលបានឯករាជ្យពីសហភាពសូវៀត • ផ្លាស់ប្តូររបបនយោបាយ ផ្លាស់ប្តូរនូវរបបសេដ្ឋកិច្ច • ប្រទេសមួយចំនួននៅឧបទ្វីបបាល់កង់ កើតសង្គ្រាមទាមទារឯករាជ្យ • ប្រទេសមួយចំនួន នៅឧបទ្វីបបាល់កង់ខ្វះទុនវិនិយោគ ។
ប្រទេសដែលបានជួយរំដោះប្រទេស ឆេកូស្លូវ៉ាគីពីកណ្ដាប់ដៃអាឡឺម៉ង គឺសហភាពសូវៀតនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ១៩៤៥ ។
ខេត្តកូសូវ៉ូបានប្រកាសជារដ្ឋឯករាជ្យមួយឡើងនៅឆ្នាំ ២០០៨ ទទួលស្គាល់ដោយប្រទេស ៦០ ។
ក្រោយពីពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យគឺដោយសារទន្លេមេគ្គងមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ ។
នៅពេលដែលព្រះបាទ នរោត្តម សីហនុ ធ្វើព្រះរាជបូនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសវិញពួកស្ដាំនិយមបានឈប់បង្កជម្លោះហើយបានរួបរួមជាមួយរាជវាំងនឹងរដ្ឋាភិបាល ។ ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០ ០០០នាក់បានស័្មគ្រចិត្តបម្រើក្នុងកងជីវពលនារីក្លាហានដោយបានហ្វឹកហាត់យ៉ាងសកម្មហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្ដើមឯករាជ្យជូនជាតិមាតុភូមិឪ្យបានទោះបីត្រូវបូជាជីវិតក៏ដោយ ។
អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងនៅថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ១៨៥៥ ដោយព្រះបាទនរោត្តម សីហនុ ។ អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជាសកលនៅខែកញ្ញា ឆ្នាំ១៨៥៥ ។
សាឡុត ស បានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើងនៅឆ្នាំ ១៩៦៥ ហើយក្រោយមកធ្វើដំណើរទៅសប្រទេសចិនទៀត ។