vrean.com Latest Questions
សីលញាណ ជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនរបស់យើង ហើយមានមុខងារជាអ្នកពិនិត្យអង្គេត វិនិច្ឆ័យដាក់ទណ្ឌកម្មឬឱ្យរង្វាន់ចំពោះសញ្ចេតនាអំពើទាំងឡាយរបស់មនុស្ស។ វាបានឃើញអំពើរបស់មនុស្សយើងណែនាំយើងឱ្យធ្វើអ្វីគ្រប់យ៉ាង ហើយក៏ជាអ្នកវិនិច្ឆ័យលើ តម្លៃនៃសញ្ចេតនានិងអំពើរបស់យើង និងជាអ្នករកយុត្តិធម៌។
ក្រោយពីសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានកិច្ចព្រមព្រៀងផ្សេងៗទៀត គឺដើម្បីពង្រឹងអំណាចបារាំងនៅក្នុងប្រទេសខ្មែរ ។
វិបត្តិអ៊ុលស្វ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់អង់គ្លេស តើអង់គ្លេសដោះស្រាយដូចជា ៖ • រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយ ចលនាកងទ័ពសាធារណរដ្ឋអៀរឡង់ (Irish Republic Army = IRA ) ដើម្បីញ្ចប់ជម្លោះនៅទីក្រុងបែលហ្វានៅឆ្នាំ ១៩៩៨ • វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីររួមគ្នា (កាតូលិក និងប្រូតេស្ដង់ )។
ប្រទេសម៉ាឡេស៊ីធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសព័រទុយហ្កាល់ ប្រទេសហូឡង់ ចក្រភពអង់គ្លេស ។ ហើយចង់ក្រោយគឺចក្រភពអង់គ្លេស ពីឆ្នាំ ១៨១៥ ។
ភាពវឹកវរដែលគួរកត់សំគាល់នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិ មានដូចជា ៖ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( កម្ពុជា វៀតណាម ឡាវ) ដោយទទួលឥទ្ធិពលនៃសង្រ្គាមត្រជាក់ • ឥណ្ឌូនេស៊ី មានការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ ១៩៦៧ • ប្រទេសភូមា បានដឹកនាំនយោបាយមិនចូលបក្សសសម័្ពន្អក្រោមរដ្ឋអំណាចយោធានិយម ដឹកនាំនយោបាយនិយម ដឹកនាំដោយឧត្តមសេនីយនេវីន ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨ ។ ប្រទេសភូមាបានកាត់ផ្ដាច់ពីពិភពលោក ។ • ហ្វីលីពីនបានអនុញ្ញាតឪ្យសហរដ្ឋអាមេរិកសង់មូលដ្ឋានទ័ព ដើម្បីការពារតំបន់ភូមិភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ...
កម្មវិធីថ្មី របស់លោកប្រធានធិបតីប្រង់ឃ្លីនរូស្វែល គឺលោកបានបញ្ចុះតម្លៃប្រាក់ដុល្លាពាក់កណ្តាល និងបើកការដ្ឋានសាធារណៈធំៗដើម្បីផ្តល់ការងារដល់អ្នកគ្មានការងារធ្វើនិងធ្វើឱ្យកូនបំណុលធូរស្រាលបន្តិចព្រមទាំងបានទាក់ទាញប្រាក់ដែលកប់ក្នុងទូដែកឯកជនឱ្យមានចលនាឡើងវិញ ។ ការផ្តល់ការងារដល់អ្នកគ្មានការងារធ្វើញុំាពួកគេឱ្យមានប្រាក់កាសនិងធ្វើឱ្យរោងចក្រមានសកម្មភាពឡើងវិញ ។ វិធានការកំណែទម្រង់សំខាន់ៗមាន វិធានការខាងកសិកម្ម (ច្បាប់ស្តីពីកំណែទម្រង់ខាងកសិកម្ម) និងវិធានការខាងឩស្សាហកម្ម (ច្បាប់ស្តីពីការលើកស្ទួយឩស្សាហកម្ម) ។
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិតី រ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ ៖ • រៀបចំគម្រោងបង្កើតសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២ (PersingII) នៅទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០(SS 20) របស់សហសូវៀត ។ • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។
បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃប្រទេសក្រិច ដូចខាងក្រោម ៖ ក្រិចជាប្រទេសមួយនៅជាប់សមុទ្រមេឌីទែរ៉ាណេភាពខាងត្បូងនៃទ្វីបអឺរ៉ុបមានទំហំប្រមាណនិងពួកការីយាង ( Cariens ) ដែលជាបក្សសម្ព័ន្ធប្រកបអាជីវកម្មខាងនេសាទ និងប្រម៉ាញ់ ។ ឯរបរកសិកម្មពុំសូវមានការលូតលាស់ឡើយ ។ ...
ដើម្បីប្រឆាំងនឹងពួកណាស៊ីអាឡឺម៉ង ប្រទេសប៉ូឡូញបានបង្កើតចលនាតស៊ូ ២ ក្រុម ៖ • ក្រុមទី១ មានកងទ័ពចំនួន ២០០០ ពាក់នាក់ ច្បាំងនៅសមរភូមិ ខាងលិច ដើម្បីគាំទ្រដល់រដ្ឋាភិបាលបណ្ដោះអាសន្ន ។ • ក្រុមទី២ មានកងទ័ពចំនួន ៤០០ ពាន់នាក់ ដែលរួមកំលាំង ជាមួយសហភាពសូវៀត ។