នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គរួមមាន៖ • ការច្រណែនពីសំនាក់អ្នកដទៃ • បុរេនិច្ឆ័យ • ភាពជាសត្រូវនៃអ្នកកាន់ • ទម្លាប់ដដែលៗរបស់ប្រជាជន។
vrean.com Latest Questions
ការតស៊ូផ្នែកខាងក្នុងរបស់មនុស្សគឺជាការតស៊ូរវាងការផុសចេញនូវអំពើផ្សេងៗរបស់មនុស្ស។ ការតស៊ូនេះអាចនិយាយម៉្យាងទៀតថាជាការតស៊ូរវាងការផុសចេញនូវបុព្វហេតុ ឬហេតុផលជំរុញ និងគំនិតផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ៈ ថ្ងៃនេះខ្ញុំចង់ធ្វើលំហាត់ផង ចង់ដើរកំសាន្តផង ចង់ទៅផ្សារផង។
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
ចលនាតស៊ូទាមទារឯករាជ្យរបស់ប្រជាជនឥណ្ឌូណេស៊ី គឺ • ដោយអត់ទ្រាំពុំបាននឹងអំពើព្រៃផ្សៃអមនុស្សធម៌ប្រជាជនឥណ្ឌូណេស៊ីក្រោកឡើងតស៊ូយ៉ាងក្លាហានប្រឆាំងនឹងអំណាចត្រួតត្រារបស់ហូឡង់ • គណបក្សនយោបាយជាច្រើនបានចាប់កំណើតឡើង ដើម្បីដឹកនាំចលនាតស៊ូរបស់ប្រជាជនឥណ្ឌូណេស៊ី ហើយគណបក្សទាំងអស់បានរូបរួមគ្នាជាធ្លុងមួយតស៊ូដើម្បីឯករាជ្យជាតិ • ក្រោយសង្គ្រាមលោកលើកទី២ ថ្វីបើមានជំនួយយ៉ាងស្តុកស្តម្ភពីចក្រពត្តិនិយមអាមេរិក និងអង់គ្លេសក៏ដោយ ក៏ហូឡង់ពុំអាចទប់តល់នឹងចលនារំដោះជាតិរបស់ឥណ្ឌូណេស៊ីបានឡើយ • ក្រោយពេលដែលកងទ័ពផាស៊ីសជប៉ុនទម្លាក់អាវុធក្នុងឆ្នាំ ១៩៤៥ លោកស៊ូកាណូបានឯករាជ្យនៅថ្ងៃទី១៧ សីហា ១៩៤៥ • ដល់ឆ្នាំ ១៩៤៩ ទើបទទួលបានឯករាជ្យពេញលេញ ។
ក្រោយសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងនៅឆេកូស្លូវ៉ាគី ។ អ្នកដែលបង្កើតរដ្ឋាភិបាលនេះឡើងគឺលោក បេណែល ហើយសមាជិក រដ្ឋាភិបាលនេះមានប្រភពមកពីគណបក្សកុំមុយនីស្ដភាគច្រើនកាន់កាបក្រសួងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល ។
លោក ឡិច វ៉ាឡេសា បានជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៩៩០ ។
តុលាការជាន់ខ្ពស់មានសិទ្ធិមោឃៈភាពនូវច្បាប់ទាំងឡាយណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ តុលាការរនេះមានប្រធានមួយរូប និងសមាជិក ៨ រូបដែលមានតំណែងអស់មួយជីវិត ។ សមាជិកនៅក្នុងតុលាការនេះ គឺត្រូវដបានជ្រើសរើសចេញពីអ្នកច្បាប់ដែលមានឈ្មោះល្បីនៅតាមរដ្ឋ ឬ អ្នកដែលមានចំណេះដឹងខ្ពស់ ដែលគេទទួលស្គាល់ ទូទាំងសហរដ្ឋអាមេរិក ។
នៅក្នុងសន្និសីទនេះគេបានចុះកិច្ចព្រមព្រៀងមួយចំនួយ ។ កិច្ចព្រមព្រៀងទាំងនេះ បាននាំមកនូវគុណសម្បត្តិ ដល់ប្រជាជនស្ថេរភាពសង្គម និងនយោបាយ កម្ពុជាយើងដូចជា ៖ • សកម្មភាពយោធាទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនៅលើលើទឹកដីខ្មែរចាប់ពីថ្ងៃទៅ ០៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ ។ • ការដកកងទ័ពបរទេស ( វៀតណាម ) ចេញពីទឹកដីកម្ពុជាឪ្យអស់ក្នុងអំឡុងរយៈពេល៩០ ថ្ងៃ ។ • កម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល ៣០ថ្ងៃ ។ • រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាសល់អតីតអ្នកចូលរួមចលនាតស៊ូធានាដល់សិទ្ធពលរដ្ឋការពារជីវិត ...
នយោបាយអព្យាក្រឹត្យរបស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំ ១៩៥៤ តាមការទាមទាររបស់ប្រទេសចិន និងសហភាពសូវៀតដើម្បីបញ្ចៀសមិនឪ្យសហរដ្ឋមេរិកកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។
លោកលន់ ណុលបានរងសម្ពាធពីមន្ដ្រីរបស់លោកថា ការកាត់ផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលសង្រ្គាមវៀតណាមទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូលលាភសក្ការៈតាមរយៈជំនួញនេះ ។