កត្តាដែលជំរុញឲ្យបារាំងធ្វើកំណែទម្រង់ឆ្នាំ ១៨៧៧ ៖ • កត្តាសេដ្ឋកិច្ច៖ ចង់ឲ្យប្រទេសកម្ពុជាក្លាយជាទិផ្សាររបស់ខ្លួននិងទាញយកផលចំណេញពីកសិកម្ម វត្ថុធាតុដើម ។ • កត្តាពាណិជ្ជកម្ម៖ ចង់ឲ្យប្រជារាស្រ្តកម្ពុជាអនុវត្តុសេដ្ឋកិច្ចទិផ្សារសេរី ។ • កត្តានយោបាយ៖ ចង់ពង្រីកអំណោយគ្រប់គ្រង់នៅឥណ្ឌូចិន ។
vrean.com Latest Questions
ក្រោយការដួលលំសហភាពសូវៀត ប្រទេសប៉ូឡូញបានក្លាយជាសមាជិកអង្គការអូតង់ និងជាសមាជិកនៃទីផ្សាររួមអឺរ៉ុប ឬ កូមេកុង ។
បញ្ហាដែលពិភពលោកកំពុងតែមានការយកចិត្តទុកដាក់ខ្លាំងសព្វថ្ងៃ គឺមហន្ដរាយនៃបរិស្ថាន ។
ព្រះបាទអង្គឌួង បានសោយទីវង្គត់នៅឆ្នាំ១៨៦០ ហើយព្រះរាជាអង្គណាឡើយជំនួសគឺ ព្រះបាទ នរោត្តម ឬ អង្គវតី ។
នៅដំណាក់កាលពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩ បារាំងដបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាព្រះបាទនរោត្តម ។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលផ្ដល់អំណាចទៅឪ្យបារាំង ហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារដូចតទៅ ៖ • អនុញ្ញាតឪ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំង ដែលជាថ្នូរនិងការលើកកម្ពស់ការផ្គត់ផ្គង់ព្រះបរមារាជវាំង និងសេចក្ដីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេស ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលបារាំង ពោលគឺពីមុនប្រមូលមកឪ្យមន្ដ្រី បារាំងវិញម្ដង គឺក្នុងន័យលុបបំបាត់អំពើពុករលួយ នៅក្នុងជួរមន្ដ្រីពន្ធដារខ្មែរ ។
និយាយជារួមគឺ របបសាធារណរដ្ឋខ្មែរបានដួលរលំដោយសារ ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន និងជំងឺ…។ • ប្រជាជននៅតាមបណ្ដាខេត្តមួយចំនួនភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង ១ លាននាក់បានត្រូវស្លាប់ និងរបូស ។ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធសង្គម និងសេដ្ឋកិច្ចពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង • វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបេ៥២ ( B-52 ) ...
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងជាច្រើនទៀត ។
ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ។
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារិស ប្រទេសបារាំង ។ ប្រទេសនិងស្ថាប័នដែលបានចូលរួម មានដូចជា ៖ • មកពីអាស៊ីមានប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ ។
បានជាប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំងព្រោះ ៖ • ព្រះរាជបាត់បង់អំណាច • ប្រជាជនកាន់តែប្រទៅៗ ដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា… • ជិះជាន់ កេងប្រវញ្ច ជញ្ជក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរទៅច្បាំងក្នុងសង្ក្រាមលោក • ធ្វើឪ្យបាត់បង់ទឹកដី • ប្រជាជនខ្មែរភ្ញាក់រឮកចង់បានសិទ្ធិសេរីភាព អធិបតេយ្យភាព • មានមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម គឺព្រះបាននរោត្តម សីហនុ។