ពណ៌នាអំពីពិធីមង្គលការឬអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាជាប្រជាធិបតេយ្យ៖ • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ ១០គូក្នុងពិធីតូចហើយពិធីធំមានពី ៣០ ទៅ ៥០គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការគឹរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយយុវជនយុវនារីពុំអនុញ្ញាត ឲ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។ អង្គការ ឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្តាយរបស់មនុស្សគ្រប់រូប ។ • នារីមួយចំនួន ត្រូវបង្ខំឲ្យរៀបការជាមួយយុវជនពិការដែលរងរបួសក្នុងសង្គ្រាម ។ បើគេហ៊ានជំទាស់និងបំណងអង្គការគេត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឲ្យធ្វើការងារជាទម្ងន់ ឬសម្លាប់ចោលតែម្តង • ថ្ងៃរៀបការបុរសនារី ...