vrean.com Latest Questions
ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖ ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន៖ សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។ • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ក្នុងឆ្នាំ ...
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។